ទើបតែដឹង ថាមូលហេតុអី បាន Lisa មិនដែលធ្លាយ ព័ត៌មានណាត់ជួបសោះ

//s9.kh1.co/9e/9e2ec533ce3c2b210eef839d01ada4c91c18c1f7.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Lisa សមាជិកក្រុម BLACKPINK ស្និទ្ធស្នាលនឹងអ្នកយកព័ត៌មាន Dispatch ធ្វើឲ្យអ្នកគាំទ្រអាចជឿជាក់បានថា នេះជាហេតុដែលនាងគ្មានពាក្យចចាមអារ៉ាមណាត់ជួប

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Lisa សមាជិកក្រុម BLACKPINK បាន​បញ្ចប់​ដំណើរ​កម្សាន្តរបស់នាង នៅ​ប្រទេស​បារាំង និង​បាន​ត្រឡប់​ទៅ​កូរ៉េ វិញ ​នៅ​ថ្ងៃ​ទី ១៨ ខែ​តុលា កន្លងទៅ ក្នុងនោះតារាស្រីរូបនេះ តែង​តែ​បង្ហាញទឹក​មុខ ដ៏រួសរាយ​ពេល​បង្ហាញ​ខ្លួន​នៅ​មុខ​កាមេរ៉ា របស់​អ្នក​កាសែត​នៅឯ​ព្រលាន​យន្តហោះជានិច្ច។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកកត់សម្គាល់រូបភាពរបស់ Lisa ជាច្រើនដែលមានភាពស្រស់ស្អាតឥតខ្ចោះនោះ គឺបានមកពី Dispatch ក្រោយមកអ្នកគាំទ្រ ក៏បានសង្កេតឃើញពីសកម្មភាព ដែលបង្ហាញពីភាពស្និទ្ធស្នាលរវាង Lisa និងអ្នកសារព័ត៌មាន Dispatch ក្រោយពួកគេទាំង ២ បានគ្រវីដៃ ដាក់គ្នាទៅវិញទៅមក។

គួររំលឹកផងដែរថា​ Dispatch ត្រូវបានគេស្គាល់ថាជាសារព័ត៌មានដ៏សកម្មមួយ ជាមួយនឹងការប្រមាញ់ឈុតឆាកណាត់ជួបរបស់តារាល្បីៗ នោះហើយជាមូលហេតុដែលអ្នកគាំទ្រនាំគ្នានិយាយលេងថា ប្រសិនបើ Lisa មិនមានព័ត៌មានអំពីពាក្យចចាមអារ៉ាមណាត់ជួប ហេតុផលចម្បងគឺដោយសារតែមិត្តល្អបំផុតរបស់នាង គឺ Dispatch បានបំផ្លាញភស្តុតាងទាំងអស់នោះ៕

សូមទស្សនារូបភាពខាងក្រោម ៖

Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa
Lisa និងអ្នកយកព័ត៌មាន Dispatch
Lisa និងអ្នកយកព័ត៌មាន Dispatch

ប្រភព : Kenh14.vn

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T