ភ្នំពេញ៖ មុននេះបន្តិចតារាសម្តែង និងជាពិធីការិនី វ័យក្មេងសម្បូរ មន្តស្នេហ៍ ក្នុងកម្មវិធី "តន្ត្រីយុវវ័យ" របស់ស្ថានីយ ទូរទស្សន៍បាយ័ន កញ្ញា អឿន លៈលីតា ហៅ ម៉ូតា ហាក់រងនូវព្យុះ ព័ត៌មានបោកបក់ មកលើនាងយ៉ាងខ្លាំង ដោយកាលពីពេលកន្លងទៅ មាន បណ្តាញសារព័ត៌មាន មួយចំនួន បានចុះផ្សាយថា នាងមានទំនាក់ទំនង ជាមួយបុរសក្រៅស្រុក និងមួយចំនួនទៀតថា នាងមានទំនាក់ទំនង ស្នេហាជាមួយ កូនអ្នកមានទ្រព្យស្តុកម្នាក់ ។

តែទោះជាយ៉ាងណា ព័ត៌មានទាំងអស់ ដែលលេចឮចេញមកនេះ ត្រូវបានពិធីការិនី ស្រអែមស្រស់ ម៉ូតា ទាត់ចោលភ្លាមៗ ដោយមិនបង្អង់យូរឡើយ ព្រោះថាបុរស ក្រៅស្រុកម្នាក់ ដែលគេសង្ស័យថា នាងមានទំនាក់ទំនង ស្នេហាជាមួយនោះ នាងបានអះអាងថា ជាអ្នកស្គាល់គ្នា និងរាប់អានគ្នាតែប៉ុណ្ណោះ មិនមែនជាសង្សារ ឬគូកំណាន់ចិត្ត របស់នាងនោះទេ ។

ដោយឡែកនាង បានសារភាពឲ្យ ដឹងយ៉ាងច្បាស់ថា ពិតជាមានកន្លង់ៗ ហើរឆ្វែលតាមសុំស្នេហ៍ ពីនាងច្រើនពិតមែន ។ ប៉ុន្តែទោះយ៉ាងណា បច្ចុប្បន្នព័ត៌មាន ទាំងនេះហាក់ បានស្ងប់ស្ងាត់ បន្តិចហើយ បន្ទាប់ពីនាងបកស្រាយ យ៉ាងក្បោះក្បាយ ប្រាប់បណ្តាញ សារព័ត៌មានរួចមក ។ ដោយឡែក បន្ទាប់ពីស្ងប់ស្ងាត់ ព័ត៌មានបានបន្តិច ពិធីការិនីវ័យក្មេង កញ្ញា អឿន លៈលីតា ថ្មីៗនេះ ត្រូវបានមហាជន អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក មួយចំនួនប្រទះឃើញ រូបភាពរបស់នាង ជាច្រើនសន្លឹក បង្ហាញពីភាពសិចស៊ី ខណៈនាងទៅលេង មាត់សមុទ្រជាមួយ តារាសម្ដែងល្បីឈ្មោះ បង្គួរម្នាក់ គឺកញ្ញា ឆាយ ស្រីពេជ្រ ។

ចំពោះរូបភាព ជាច្រើនសន្លឹក របស់ពិធីការិនីវ័យក្មេង សម្បូរមន្តស្នេហ៍រូបនេះ ដែលគេបានឃើញបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយត្រូវបាន អ្នកប្រើប្រាស់សង្គម ដ៏ពេញនិយមមួយនេះ ចុច Like , Comment និង Shear តៗឲ្យគ្នានោះ ធ្វើឲ្យមិត្តៗស្រទាប់យុវវ័យ និងអ្នកប្រើប្រាស់ មួយចំនួនចាប់អារម្មណ៍ យ៉ាងខ្លាំង នៅពេលបានឃើញ រូបភាពសិចស៊ី របស់នាង បែបនេះ ។

តាមរយៈរូបភាព របស់ស្រីស្រស់ ម៉ូតា ដែលទទួលការ ចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយសារតែនាង បានស្លៀកពាក់ ឈុតសិចស៊ី ផ្នែកខាងលើ និងឈថតបញ្ចេញ ស្ទីលនៅមាត់សមុទ្រ ។ ប៉ុន្តែទោះជាយ៉ាងណា ការស្លៀកពាក់ឈុតសិចស៊ី របស់នាង នៅមាត់សមុទ្រនោះ ក៏វាមិនសិចស៊ី ជ្រុលហួសហេតុ ពេកនោះដែរ ។ ខណៈពីមុនមក គេមិនដែលធ្លាប់បានឃើញ នាងស្លៀកពាក់ បែបសិចស៊ីនោះទេ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]