ក្រុងប៉ោយប៉ែត ៖ ជម្លោះដោយសារភ្លើងប្រចណ្ឌ រវាងប្តីប្រពន្ធមួយគូ ឈានដល់ការប្រើហិង្សាទៅលើស្ត្រីជាប្រពន្ធដើម ព្រោះបុរសជាប្តីបានខឹងប្រពន្ធទៅ រករឿងផ្ទះប្រពន្ធចុង ពេលប្រពន្ធដើមត្រឡប់មកផ្ទះវិញ បុរសជាប្តីបានចាប់ចូល ទៅក្នុងផ្ទះ រួចដាក់គន្លឹះទ្វារជាប់ វាយដំទាត់ធាក់ បណ្តាលឱ្យស្ត្រីជាប្រពន្ធរងរបួសបែកសៀត ផ្កាខាងស្តាំហូរឈាមជោក និងច្របាច់.កស្ទើរស្លាប់ស្ទើររស់ បន្ទាប់មកបុរសជាប្តីបានរត់គេច ខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៤ សីហា ២០១៣ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ បុរសជាប្តីឈ្មោះទូន សាវ៉ាត ជាបុគ្គលិកកាស៊ីណូប៉ោយប៉ែតរីសត មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះទិត ស៊ីម៉េង អាយុ៣១ឆ្នាំ ។

ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរក ចាប់ខ្លួនបុរសជាប្តី ដើម្បីមកសាកសួរ ។ គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ ធ្លាប់មានរឿងជម្លោះរហូតឈានដល់ ការសុំលែងលះម្តងរួចមកហើយ តែត្រូវបានបុរសជាប្តីសុំអង្វរ.កឱ្យ ឪពុកម្តាយក្មេកជួយដោះស្រាយឱ្យ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]