រឿង Jirisan ហ្វេនខំរំពឹង ម៉េចបានអ្នកវិនិយោគនាំគ្នាខ្លាចខាតបង់ប្រាក់ទៅវិញ?

//s9.kh1.co/bd/bd43ef788e2467b8be8d9d57513756e7fcb497d9.jpg
តារា & កម្សាន្ដ

 ២៦-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

វិនិយោគិនមានការព្រួយបារម្ភ អំពីការបាត់បង់ប្រាក់របស់ពួកគេ បន្ទាប់ពីរឿង 'Jirisan' ទទួលបានការមើលដំបូងមិនសូវល្អ

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនពាក់ព័ន្ធ បានធ្លាក់ចុះបន្ទាប់ពីវគ្គដំបូងនៃរឿងភាគ «Jirisan» ទទួលបានការវាយតម្លៃអវិជ្ជមាន កាលពីមុនរឿងនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បីតែមុនពេលចាក់ផ្សាយជាមួយអ្នកនិពន្ធ Kim Eun Hee នៅពីក្រោយផលិតកម្ម និងតារាសម្តែង Jun Ji Hyun ជាដើម ដែលជាផ្នែកនៃតួសំខាន់ តែបែរជាមិនល្អដូចការរំពឹងទុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកផលិត​ និងតួរសម្តែង
អ្នកផលិត​ និងតួរសម្តែង

ទាំងនេះដោយសារតែ អ្នកទស្សនាបានរិះគន់ក្រាហ្វិកកុំព្យូទ័រនៃការកាត់ត ដែលមានគុណភាពទាប និងការដាក់ផលិតផលជាច្រើនហួសហេតុពេញក្នុងមួយរឿង ដោយគិតត្រឹមថ្ងៃទី ២៥ ខែតុលា A Story ជាក្រុមហ៊ុនផលិតនៅពីក្រោយរឿង «Jirisan» ដែលកំពុងជួញដូរបានធ្លាក់ចុះយ៉ាងខ្លាំង និងមាន​អ្នក​ខក​ចិត្ត​ជា​ច្រើន​នាក់ ​ព្រោះ​តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ប្រហែល ២០% ឯណោះ។

Jun Ji Hyun និង Ju Ji Hoon
Jun Ji Hyun និង Ju Ji Hoon

ទន្ទឹមនឹងនោះ មនុស្សជាច្រើនជឿថា មូលហេតុដែលធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះ គឺដោយសារតែការរិះគន់អំពីរឿងភាគ ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២៣ ខែតុលា ក្នុងនោះក៏មានមនុស្សជាច្រើនដែលរិះគន់ថាឈុតក្រាហ្វិកកុំព្យូទ័រនៃការកាត់ត មានភាពឆ្គាំឆ្គង បន្ថែម​ពី​លើ​នេះ បទចម្រៀង OST ក៏​ត្រូវ​បាន​គេ​រិះគន់​ថា ​មិន​សម​នឹង​បទ​នេះ​ដែរ យ៉ាងណាអ្នកគាំទ្រមានតែរំពឹងថាភាគបន្ទាប់នឹងល្អជាងនេះ។

  «Jirisan»
  «Jirisan»

គួររំលឹកផងដែរថា រឿង​នេះ​មាន​ការ​ឃោសនា​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​ថវិកា​ផលិត​ជិត ​៣០​លាន​ដុល្លារ លើសពីនេះតារាសម្ដែង Jun Ji Hyun និង Ju Ji Hoon ដែលជាតួសំខាន់ក្នុងរឿង «Jirisan» ក៏​ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង មិនតែប៉ុណ្ណោះរឿងនេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនិពន្ធ Kim Eun Hee ដែលបានសរសេររឿងល្បីៗជាច្រើនផងដែរ៕

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T