គ្រាន់តែលឺចំណងជើង ប្រិយមិត្តនឹងនឹកឆ្ងល់ថា ចុះវាមានទៅខុសច្បាប់អ្វី ដែលបុរសម្នាក់ គ្រាន់តែកុហកថា ប្រពន្ធរបស់ខ្លួនមាន ជម្ងឺ មហារីក។ ប៉ុន្តែ បុរសនេះ ញ៉ាំឆ្អែតអត់ការងារធ្វើ កុហកថា ប្រពន្ធខ្លួនមានជម្ងឺមហារីក ដើម្បីបោកប្រាស់ប្រាក់ឧបត្ថម្ភ សម្រាប់ដំណើរ កំសាន្ត ទៅកាន់រដ្ឋ Florida។

បុរសជនជាតិអង់គ្លេស លោក John Williams អាយុ ៣៥ឆ្នាំ ត្រូវជាប់គុក ចំនួន ១ឆ្នាំ និងពិន័យជាប្រាក់ ៦០០០ដុល្លារ ពីបទបោកប្រាស់ ប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលចំនួន ជាង ១២ ០០០ដុល្លារ សម្រាប់ដំណើរកំសាន្ត ទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក។

រឿងនេះត្រូវបានបែកការណ៍ ដោយសារតែប្រពន្ធដែលមិនដឹងរឿង ត្រូវបានបុគ្គលិករដ្ឋហៅមកធ្វើការសម្ភាសន៍ ដោយផ្ទាល់។

យ៉ាងណាមិញ រឿងនេះបញ្ជាក់ឲ្យឃើញ ពីពាក្យស្លោកមួយឃ្លារបស់ខ្មែរបុរាណ ដែលតែងតែពោលថា “ចំណេះជិៈកឯង” ។


តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយរិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]