កូនពៅត្រកូល A របស់ OPPO មកទៀតហើយ! កាមេរ៉ាវៃឆ្លាត 50MP ពិតប្រាកដ អេក្រង់ទម្លុះការពារភ្នែក កម្លាំងថ្មទំហំ 5000mAh

//s9.kh1.co/fa/faf49c07aebc704960153a609a3f3558fd59a286.jpg
បច្ចេកវិទ្យា

 ២៥-តុលា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

សម្រាប់ស្មាតហ្វូន A ស៊េរី របស់ OPPO នៅក្នុងឆ្នាំ ២០២១ នេះឃើញថាទទួលបានការអភិវឌ្ឍន៍ខ្លួន និងមានការអាប់ដេតសមត្ថភាពយ៉ាងប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់ស្មាតហ្វូនមានតម្លៃថ្លៃៗប៉ុន្មានទេ។ ដោយកាលពីថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួន OPPO បានប្រកាសចេញលក់ A Series ម៉ូដែលថ្មី OPPO A55 ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ប៉ុន្តែបើនិយាយពីសមត្ថភាពវិញខ្លាំងគ្រប់ចំនុចតែម្តង

ភ្នំពេញ៖ សម្រាប់ស្មាតហ្វូន A ស៊េរី របស់ OPPO នៅក្នុងឆ្នាំ ២០២១ នេះឃើញថាទទួលបានការអភិវឌ្ឍន៍ខ្លួន  និងមានការអាប់ដេតសមត្ថភាពយ៉ាងប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ មិនចាញ់ស្មាតហ្វូនមានតម្លៃថ្លៃៗប៉ុន្មានទេ។ ដោយកាលពីថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួន OPPO បានប្រកាសចេញលក់ A Series ម៉ូដែលថ្មី OPPO A55 ដែលជាស្មាតហ្វូនស្ថិតក្នុងកម្រិតថវិកា ប៉ុន្តែបើនិយាយពីសមត្ថភាពវិញខ្លាំងគ្រប់ចំនុចតែម្តង។ ដោយឡែក OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសដាក់លក់ម៉ូដែលនេះលើទីផ្សារផងដែរ ជាមួយនឹងតម្លៃត្រឹមតែ $199 តែប៉ុណ្ណោះ នេះបើយោងតាមផេគហ្វ៊េសប៊ុកផ្លូវការ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55

យ៉ាងណាមិញ ថ្វីបើស្មាតហ្វូន OPPO A55 ស្ថិតក្នុងកម្រិតថវិកាមានតម្លៃសមរម្យក៏ពិតមែន ប៉ុន្តែបើងាកដល់សមត្ថភាព និងលក្ខណៈសម្បត្តិរបស់វាវិញទើបដឹងថា ទូរស័ព្ទនេះពិតជាទាក់ទាញចិត្តអ្នកប្រើប្រាស់មិនធម្មតាលើកាមេរ៉ាវ័យឆ្លាត 50MP ដ៏ពិតប្រាកដផ្តល់នូវភាពស្រស់ស្អាតនៃជីវិតកាន់តែច្បាស់ និងរស់រវើកគ្រប់វិនាទី។ ចំណែកអេក្រង់ទម្លុះការពារភ្នែកទំហំ 6.51inch HD+720x1600p ជាការវិវត្តន៍នៃបច្ចេកវិទ្យាអេក្រង់ បន្ទាប់ពីអេក្រង់ប្រភេទឆកធំ និងអេក្រង់តំណក់ទឹក ពិសេសផ្ដល់នូវអារម្មណ៍នៃការទស្សនាកាន់តែប្រសើរ ជាមួយផ្ទៃបង្ហាញកាន់តែទូលាយជាងអេក្រង់តំណក់ទឹក។

ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55

លើសពីនេះ OPPO ក៏មិនភ្លេចបំពាក់នូវបច្ចេកវិទ្យាពន្លឺខ្ពស់រហូតដល់ 550 nits លើអេក្រង់ជាមួយនឹង Sunlight ដែលជំនួយមើលឲ្យមើលទៅច្បាស់ទោះពន្លឺថ្ងៃខ្លាំង និង Moonlight Screen គឺអាចថែសុខភាពភ្នែកនៅពេលយប់។ ហើយរាល់ពេលថតរូបដោយកាមេរ៉ាខាងមុខ ឬស្កេនមុខដោះសោ ស៊ុមជុំវិញកាមេរ៉ានឹងបញ្ចេញពន្លឺជាចលនារង្វង់កាន់តែទាក់ទាញ។ ឯថាមពលកម្លាំងថ្មធំគឺអស់ស្ទះ 5000mAh  សាកថ្មលឿន 18W ធានាថាគាប់ចិត្តអ្នកប្រើប្រាស់ការងារប្រចាំថ្ងៃ អ្នកលេងហ្គេម និងកំពូលអ្នកទស្សនាភាពយន្តដឹងតែមិនខកចិត្តហ្មង។ 

ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55

សូមបញ្ជាក់បន្ថែមថា OPPO A55 មកជាមួយនឹងជម្រើសចំនួន ២ ពណ៌គឺ Rainbow Blue ជាការរចនាបែបលំហូរនៃពន្លឺឥន្ធនូលើផ្ទៃមេឃដ៏ខៀវស្រងាត់។ ឯពណ៌ Starry Black ជាការរចនាផ្ទៃពណ៌ខ្មៅដែលប្រៀបបានដូចពន្លឺផ្កាយរាប់លានរះពេលរាត្រី។ សម្រាប់ទាំង ២ ពណ៌នេះ គឺពិតជាស័ក្កសមជាមួយមនុស្សគ្រប់វ័យ ហើយពិសេសគឺមិនជាប់ស្នាមក្រយៅដៃ 100% ។

ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55

ដូចនេះ សម្រាប់អតិថិជនដែលជាវស្មាតហ្វូន OPPO A55 តម្លៃ $199 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទាំងអស់ទូទាំងប្រទេស នឹងទទួលបានកាដូរួមមានដូចជា កាបូបស្ពាយចំហៀង និងស៊ីមស្មាតលេខពិសេស (Copper) ភ្ជាប់គម្រោង Smart ធំហ្ម៎ង 12សប្តាហ៍៕

តោះ….! ប្រញាប់ឡើង….!

ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
ស្មាតហ្វូន OPPO A55
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T