ឧបទ្ទវហេតុធ្លាក់យន្តហោះ ម៉ាក Airbus អេ ៣០០ មួយគ្រឿង បានកើតឡើងកាលពី ម្សិលមិញ វេលាម៉ោង ប្រហែងជា ៦ ល្ងាច នារដ្ឋ Alabama សហរដ្ឋអាមេរិក។ យន្តហោះនេះ ធ្វើការហោះចេញពី ព្រលានយន្តហោះ អន្តរជាតិ Louisville បានរយៈពេល ប្រហែលជា ៤៥នាទីប៉ុណ្ណោះ ក៏ធ្លាក់នៅចំនុចខាងលើ ដោយមិនដឹងមូលហេតុ ពិតប្រាកដ។ គេសង្កតឃើញថា យន្តហោះនោះបានផ្ទុះចំនួនពីរដង ដែលជាហេតុ ធ្វើឲ្យមានភ្លើងឆេះ យ៉ាងសន្ធោរសន្ធៅ បញ្ចេញផ្សែងខ្មូលខ្មាញ់ ទៅលើបរិយាកាស។

យ៉ាងណាមិញ អ្នកស៊ើបអង្កេត អាកាសចរណ៍ បាននឹងកំពុងធ្វើការស៊ើបអង្កេត ពីមូលហេតុនៃឧបទ្ទវហេតុនេះ ប៉ុន្តែនៅមិនទាន់អាច ធ្វើការសន្និដ្ឋានបាន ដរាបណាដែលគេនៅមិនទាន់រកឃើញ ប្រអប់ខ្មៅ បាននោះ។

គួរបញ្ជាក់ផងដែរថា ឧបទ្ទវហេតុនេះបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់បាត់បង់ជីវិត រួមមាន អ្នកបើកយន្តហោះម្នាក់ និងជំនួយការម្នាក់។ ជាភ័ព្វសំណាង គឺយន្តហោះនោះមិនមានផ្ទុក អ្នកដំណើរឡើយ។








បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]