ទោះបីជាឪពុកមិននៅ តែ Vin Diesel ដើរតួប៉ា ដឹកដៃកូន Paul Walker ក្នុងថ្ងៃមង្គល

//s9.kh1.co/74/74705d7f41e3671bfd61751671e04b6a796f04a0.jpg
តារា & កម្សាន្ដ

 ២៤-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Vin Diesel ជំនួសឱ្យមិត្តល្អបំផុតរបស់លោក ដើររតួប៉ា ដឹកដៃកូនស្រី Pual ក្នុងថ្ងៃអាពាហ៍ពិពាហ៍

បរទេស៖ នៅថ្ងៃទី ២៣ ខែតុលាទស្សនាវដ្តី Vogue បានរាយការណ៍ថាតារាម៉ូដែល Meadow Walker ដែលជាកូនស្រីរបស់តារា Paul Walker និងតារាសម្តែង Louis Thornton -Allan បានរៀបការនៅដើមខែតុលានៅសាធារណរដ្ឋ Dominican

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបថតជាច្រើនសន្លឹកដែលបានចែករំលែកថ្មីៗ នេះដោយ Meadow Walker នៅលើទំព័រផ្ទាល់ខ្លួនត្រូវបានឲ្យដឹងថា Vin Diesel ដែលជាតារាសម្តែងរួមគ្នារបស់ Paul Walker ក្នុងរឿង Fast & Furious បានដើរតួជា ឪពុកកូនក្រមុំ ដឹកដៃនាងក្នុងកម្មវិធីអាពាហ៍ពិពាហ៍។

មិនត្រឹមតែពី Vin Diesel សូម្បីតារាសម្តែង Jordana Brewster ដើរជាតួអង្គ ភរិយារបស់ Paul Walker ក្នុងរឿង «Fast & Furious» ក៏មានវត្តមានដើម្បីអបអរសាទរតារាម៉ូដែលវ័យ 23 ឆ្នាំដែលបានរៀបការផងដែរ។

យ៉ាងណាមិញ ដោយសារជំងឺរាតត្បាត ប៉ះពាល់ដល់អាពាហ៍ពិពាហ៍របស់ពួកគេ ដោយពិធី​ជប់លៀង​នៅ​ឆ្នេរ​ខ្សាច់​នេះ​មាន​តែ​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​ប៉ុន្មាន​នាក់​ចូល​រួមតែប៉ុណ្ណោះ សូម្បីតែ ក្រុមគ្រួសារខាងប្តី ក៏មិនអាចចូលរួមបានទេ។ មិត្តភ័ក្តិជាច្រើនដែលយើងចាត់ទុកថាជាសាច់ញាតិក៏មិនមានវត្តមានដែរ ដោយសារការរឹតបន្តឹងការធ្វើដំណើរ។

យោងតាមគេហទំព័រ Today បន្ទាប់ពី Paul Walker បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ 2013 Meadow ត្រូវបានគេចាត់ទុកថាជាសាច់ញាតិរបស់តារាសម្តែងក្នុងរឿង Fast & Furious franchise ទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ Meadow Walker ចាត់ទុក Vin Diesel ដូចជាគ្រួសារ។ ជារឿយៗនាងចែករំលែករូបថតជាមួយកូន ៗ របស់តារាសម្តែង Hania Vincent និង Pauline ជាដើម៕

ប្រភព៖ Vogue

សូមទស្សនារូបភាពខាងក្រោម៖

Paul Walker កាលនៅរស់ និង Vin Diesel
Paul Walker កាលនៅរស់ និង Vin Diesel
កូនស្រី Paul Walker​ ថ្ងៃរៀបការ
កូនស្រី Paul Walker​ ថ្ងៃរៀបការ
Vin Diesel ដឹកដៃកូនក្រមុំ
Vin Diesel ដឹកដៃកូនក្រមុំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T