កូរ៉េខាងត្បូង៖ ជាការពិតណាស់ តារាចម្រៀងស្រី Rosé សមាជិកក្រុម BLACKPINK ពិតជាមានភាពល្បីល្បាញ ដែលធ្វើឲ្យហ្វេនៗជាច្រើនទាំងក្នុងនិងក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបសម្រស់ដ៏ទាក់ទាញរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ សម្រស់និងរូបរាងស្លីមពីតារាស្រីរូបនេះ មិនជាគុណសម្បត្តិតែមួយមុខរបស់នាងនោះទេ ផ្ទុយទៅវិញ នាងថែមទាំងទទួលបានការសរសើរយ៉ាងខ្លាំង ពីរាងកាយដ៏ល្អឥតខ្ចោះ ដោយសារតែ ស្មាត្រង់របស់នាង ថែមទៀតផង។
ជាពិសេស ថ្មីៗនេះ Rosé បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបានបង្ហាញពីស្មាដ៏ស្រស់ស្អាតរបស់នាង នៅមុំ ៩០ ដឺក្រេ ព្រមទាំងមានស្ទាយ៍ថតរូបបត់បែនដ៏លេចធ្លោ ហើយ រាងស្លីមខ្ពស់ ព្រមទាំងស្មាដ៏ស្រស់ស្អាតមួយនេះ ក៏បានជួយលើកសម្រស់របស់នាង ឲ្យមានភាពឆើតឆាយមួយកម្រិតទៀត៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖