ទៅដល់អាមេរិក វ៉ាង ស្រីណូ ស្កាត់ជួប សារ៉ាយ សក្ខណា ជប់លៀងជុំគ្នាយ៉ាងរីករាយ

//s9.kh1.co/ff/ff94e86a0120ce226985dbe41666897ee41a8be1.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ឃើញបាត់មុខពីសិល្បៈមែន តែបច្ចុប្បន្នកញ្ញា វ៉ាង ស្រីណូ កំពុងរស់នៅប្រើជីវិតយ៉ាងហាយសូរ ហើយថ្មីៗនេះនាងបានទៅដើរលេងនៅប្រទេសអាមេរិកទៀត។

អាមេរិក៖ អតីតតារាសម្ដែងស៊ិចស៊ីកញ្ញា វ៉ាង ស្រីណូ ទោះដកខ្លួនចេញពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំក្ដី ក៏តារាស្រីរូបនេះ នៅតែមានមហាជនចាំតាមដានពីជីវិតរស់នៅឯកជននាងដដែល។ លើសពីនេះទៅទៀត គេដឹងទៀតថាតារារូបនេះ កំពុងតែជោគជ័យលើមុខជំនួញលក់តាមអនឡាញផងដែរ។ មិនតែប៉ុណ្ណោះ សព្វថ្ងៃតារាស្រីជើងចាស់រូបនេះ ក៏មានជីវភាពល្អ រស់នៅក្នុងផ្ទះស្កឹមស្កៃ ជិះឡានទំនើប និងប្រើសម្ភារៈម៉ាកល្បីៗទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត ទោះបីកញ្ញា វ៉ាង ស្រីណូ មានភាពមមាញឹកជាមួុយការងារលក់ផលិតផលតាមអនឡាញក៏ពិតមែន តែគេសង្កេតឃើញនាង តែងតែដើរលេងនៅឯក្រៅប្រទេសជាញឹកញាប់។ ជាពិសេស ថ្មីៗនេះតារាស្រីរូបនេះបានដឹងដៃគ្រួសារទៅដើរលេងនៅប្រទេសអាមេរិកយ៉ាងរីករាយតែម្ដង។ ក្នុងនោះដែរ អំឡុងពេលដើរលេង នាងក៏ដើរទិញរបស់ប្រើមានម៉ាកល្បី និងប្រើជីវិតយ៉ាងហ៊ឺហារឡូយឆាយខ្លាំង។

ជាក់ស្ដែង ស្របពេលទៅដល់អាមេរិក កញ្ញា វ៉ាង ស្រីណូ បានទៅស្កាត់ជួបនឹងមិត្តចាស់ដែលជាអតីតតារាសម្ដែងដូចគ្នាគឺ អ្នកនាង សារ៉ាយ សក្ខណា។ ក្នុងនោះដែរ គេឃើញអ្នកទាំងពីបង្ហាញនូវក្ដីរីករាយ និងសប្បាយចិត្តញញឹមបិទមាត់សឹងមិនជិត។ ម្យ៉ាងអ្នកទាំងពីរក៏បានធ្វើពិធីជប់លៀងតាមបែបសាមញ្ញ ដោយជាការញុាំអាហារជុំគ្នា ហើយបើមើលតាមរូបភាព គេចាប់អារម្មណ៍ឃើញតារាទាំងពីររូបនេះ មានភាពស្និទ្ធស្នាលជាមួយគ្នាខ្លាំងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា វ៉ាង ស្រីណូ
  កញ្ញា វ៉ាង ស្រីណូ
កញ្ញា វ៉ាង ស្រីណូ 
កញ្ញា វ៉ាង ស្រីណូ 
  កញ្ញា វ៉ាង ស្រីណូ និងអ្នកនាង សារ៉ាយ សក្ខណា

សារ៉ាយ សក្ខណា វ៉ាង ស្រីណូ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T