ឈ្នះអស់មាសត្រូវ! គ្រាន់បង្ហាញមុខដំបូង បេក្ខភាពគ្រូទាយថៃរូបនេះ ទាក់ចិត្តហ្វេនៗមិនស្ទើរ ទទួលបានរង្វាន់ទៀត

//s9.kh1.co/df/df81819f558f9d8da841663e0bc59c9de0efdc52.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

គ្រាន់តែបង្ហាញមុខដំបូង បេក្ខភាពគ្រូទាយ MUT ថៃរូបនេះ ទាក់ចិត្តហ្វេនៗមិនស្ទើរ

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងការប្រកួតវគ្គបឋមនៃកម្មវិធីប្រកួតជ្រើសរើសបវរកញ្ញាឯកចក្រវាលប្រចាំប្រទេសថៃ នាង Saiparn Maria Sangthonghirun ដែលជាបេក្ខនារីពាក់ស្លាកលេខ២៦ និងមានអាជីពជាគ្រូទាយថៃដ៏ល្បីល្បាញមួយរូប បានបង្ហាញភាពភ្ញាក់ផ្អើលជាខ្លាំងពីអ្នកគាំទ្ររបស់ខ្លួន ក្រោយបានបង្ហាញមុខលើកដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ Saiparn Maria Sangthonghirun នៅក្នុងឈុតរាត្រីស្រមោលស បែបប្លែក មានពណ៌ស្លាទុំ ស្រដៀងទៅនឹងស្បង់ចីវរ រហូតធ្វើឲ្យអ្នកទស្សនារាប់លាននាក់ទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេសចាប់ភ្លឹក និងកោតសរសើរគ្រប់គ្នាក្រោយបានឃើញឈុត និងការដើរប្រកបដោយភាពជឿជាក់របស់នាងនៅលើឆាកដ៏ធំរបស់កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលថៃតែម្តង។

សូមរំលឹកផងដែលថា គ្រាន់តែបង្ហាញមុខលើកដំបូង គ្រូទាយដ៏មានប្រជាប្រិយភាព នាង Saiparn Maria Sangthonghirun បានឈ្នះពានរង្វាន់កិត្តិយសជា Miss Congeniality By Aotura ដែលមានប្រាក់រង្វាន់សរុបដល់ទៅជា១សែនបាត រហូតធ្វើឲ្យអ្នកគាំទ្រខ្លះ ដាក់ក្តីសង្ឃឹមខ្ពស់ថានាងនឹងអាចទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងការប្រកួត Miss Universe ថៃថែមទៀតផង៕

ចង់ឃើញថាតើបេក្ខនារីរូបនេះ ស្រស់ស្អាតយ៉ាងណានោះសូមទស្សនារូបភាពខាងក្រោម÷

នាង Saiparn Maria Sangthonghirun 
នាង Saiparn Maria Sangthonghirun 
នាង Saiparn Maria Sangthonghirun 
នាង Saiparn Maria Sangthonghirun 
នាង Saiparn Maria Sangthonghirun 
នាង Saiparn Maria Sangthonghirun 
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T