ពិតអត់ថា ខ្ញុង ជំពាក់លុយយាយតយ ៥ពាន់ដុល្លារ ក្រោយឃើញភស្តុតាងមួយនេះ (មានវីដេអូ)

//s9.kh1.co/ff/ff7c6935054ff21fc6c44f89def4cc97701fb38a.jpg
តារា & កម្សាន្ដ

 ២៣-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មហាជននាំគ្នាឆ្ងល់ ពិតអត់ថាខ្ញុងជំពាក់លុយយាយតយ ៥ពាន់ដុល្លារ ក្រោយឃើញភស្តុតាងមួយនេះ

តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលតារាកំប្លែងស្រីដ៏ល្បីអ្នកនាងខ្ញុង ប្រកាសក្ស័យធន ព្រោះតែជាប់បំណុលវ័ណ្ឌក រហូតដល់ខ្ទង់៥៧មុឺនដុល្លារឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយទម្លាយឯកសារមួយចំនួន ដែលរៀបរាប់ពីម្ចាស់បំណុលទាំងអស់ មហាជន និងអ្នកនិយមគាំទ្រអ្នកនាងខ្ញុង ហាក់ចាប់ភ្លឹកសាជាថ្មីម្តងទៀត ក្រោយឃើញថានៅក្នុងបញ្ជីម្ចាស់បំណុលទាំង៥៧មុឺនដុល្លារនោះ មានឈ្មោះយាយតយ ដែលគេស្គាល់ថាជាតារាកំប្លែងរួមក្រុម ប៉ុន្តែយ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេ ថារឿងនេះជារឿងពិត ឬយ៉ាងណានោះ ខណ:មិនទាន់ទទួលបានការបកស្រាយណាមួយ ពីសំណាក់យាយតយ តារាកំប្លែងនៅឡើយ។

សូមរំលឹកផងដែរថា ត្រឹមតែរយ:ពេល២ថ្ងៃដំបូង អ្នកនាងខ្ញុងបានទទួលជំនួយពីមហាជនបានជាង៥មុឺនដុល្លារ ក្រោយប្រកាសសុំជំនួយក្នុងឡាយកាលពីពេលកន្លងទៅ៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷

អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
យាយតយ
យាយតយ
បញ្ជីបំណុល
បញ្ជីបំណុល
វីដេអូ
ខ្ញុង
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T