មិនសូវបានទ្រឹស្តីស្នេហាទេ តែម្តងនេះ ស៊ន សៀវម៉ី ដាក់មួយឃ្លា ពោរពេញដោយអត្ថន័យ

//s9.kh1.co/63/633a5ad617a7bf85f6ace6768fdd6b8c9e29fd82.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មិនសូវបង្ហោះ ទ្រឹស្ត្ត្រីទាក់ទងនឹង រឿងស្នេហាប៉ុន្មានទេ តែម្តងនេះ លោកជំទាវ ស៊ន សៀវម៉ី ដាក់មក ពេញដោយអត្ថន័យ ជ្រាលជ្រៅ

រាជធានីភ្នំពេញ ៖ ពិតណាស់ លោកជំទាវ ស៊ន សៀវម៉ី ជានារីខ្មែរគម្រូម្នាក់ ដែលជោគជ័យ មិនថា ជារឿងការងារ រឿងជីវិត ឫ ជីវិតគូស្វាមីភរិយាឡើយ ជាមួយគ្នានេះ បើទោះបី ការរៀបការបានត្រឹមតែ រៀបសែនតិចតួចក្តី តែក្រឡេកទៅមើលពី ស្ថានភាពគ្រួសារវិញ លោកជំទាវ និងស្វាមី ធ្វើឲ្យមហាជន នរណាៗក៏ចាប់អារម្មណ៍ដែរ ជាគូស្នេហ៍ រីករាយមួយគូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាញឹកញាប់ គេតែងឃើញ លោកជំទាវនិងស្វាមី ចែករំលែកពីជីវិតប្រចាំថ្ងៃច្រើន លើStory ក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញយ៉ាងច្បាស់ ជីវិតសាមញ្ញមែនពិត តែពោរពេញដោយភាពរីករាយ ជាងនេះទៅទៀត ស្វាមីជា មនុស្សប្រុសចូលចិត្តធ្វើឲ្យលោកជំទាវ សើចសប្បាយ និងលេងសើចច្រើនផងដែរ។

លើសពីនេះទៅទៀត បើទោះបី ជោគជ័យលើរឿងស្នេហាបែបនេះក្តី គេក៏ហាក់មិនសូវឃើញ លោកជំទាវ បង្ហោះសារទ្រឹស្តីរឿងស្នេហាច្រើន លើបណ្តាញសង្គមប៉ុន្មានទេ ជាក់ស្តែងភាគច្រើន ជារឿងការងារ រឿងសង្គម ជាដើម។

ផ្ទុយទៅវិញ ថ្មីៗលោកជំទាវ ស៊ន សៀវម៉ី ធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់អារម្មណ៍មិនធម្មតាទេ យូរៗបង្ហោះម្តងមែន តែប្រយោគប៉ុន្មានឃ្លានេះ ធ្វើឲ្យមហាជន ពេញចិត្តជាខ្លាំង ក្នុងនោះ លោកជំទាវ បានប្រាប់ឲ្យដឹងថា ៖

បើសិន កំពុងរកមើលមនុស្សម្នាក់ល្អឥតខ្ចោះ ការខំប្រឹងរបស់អ្នកច្បាស់ក្លាយ ជាអសារបង់ហើយពីព្រោះ សូម្បីតែព្រះច័ន្ទដែល ចំណាយពេលរាប់លានឆ្នាំ ក៏មិនអាចល្អឥតខ្ចោះបានដែរ៕

លោកជំទាវ ស៊ន សៀវម៉ី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ស៊ន សៀវម៉ី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T