មានអាយដលអ្នកអត់? តារាសម្ដែងល្បីៗប៉ុន្មានរូបនេះ ទទួល ពានរង្វាន់ជាកំពូលតារាឆ្នើមប្រចាំឆ្នាំ២០២១

//s9.kh1.co/e7/e71ce4f1912b653ee579b4e1f004e8e1170a4440.jpeg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីផ្ដល់ពានរង្វាន់ដ៏ធំ The Seoul Drama Awards 2021 ​បានផ្ដល់ពានរង្វាន់ដល់តារាសម្ដែងកូរ៉េចំនួន៣រូបដែលជាតារាដ៏ឆ្នើមនៅក្នុងឆ្នាំ២០២១នេះ។

កម្សាន្ត៖ កម្មវិធីផ្ដល់ពានរង្វាន់ដ៏ធំ The Seoul Drama Awards 2021 ​ដែលប្រារព្ធឡើងកាលពីថ្ងៃទី២១ម្សិលមិញនេះ ដែលចូលរួមដោយសិល្បករល្បីៗលំដាប់កំពូលនិងតារាអន្ដរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មានតារាកូរ៉េត្រឹមតែ៣រូបប៉ុណ្ណោះដែលបានឈ្នះពានរង្វាន់ជាតារាឆ្នើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដែលប្រារព្ធមួយឆ្នាំម្ដងដើម្បីអបអរខ្សែភាពយន្ដនៅជុំវិញពិភពលោក។​ បើទោះបីជាមិនអាចប្រារព្ធដោយមាន ការជួបជុំជាមួយសិល្បករក៏ដោយ ប៉ុន្ដែកម្មវិធីនេះនៅតែប្រព្រឹត្តទៅដោយ រលូននិងផ្ដល់ពានរង្វាន់ជូនសិល្បករឆ្នើមតាមរយៈការ Live តាមប្រព័ន្ធអ៉ិនធើណែត។

ចំណែកតារាសម្ដែងឆ្នើមដែលទទួលបានពានរង្វាន់ពីកម្មវិធី The Seoul Drama Awards 2021 នេះមានដូចខាងក្រោម៖

១. Park Hyuk Kwon 

ពានរង្វាន់ធំបានទៅលើរឿង ​Missing Child ដែលអ្នកដឹកនាំលោក Jo Yong Won បានឈ្នះពាន Best Director ចំណែកឯតួឯកក្នុងរឿងនោះ លោក Park Hyuk Kwon បានឈ្នះពាន Best Actor។ 

Park Hyuk Kwon 
Park Hyuk Kwon 

២. Song Joongki

តារាសម្ដែងរូបនេះ បានទទួលពានរង្វាន់ Outstanding Korean Actor ដែលជាលោកជាតួឯកក្នុងរឿង Vincenzo ។

Song Joongki
Song Joongki

៣. Suzy Bae

ពានរង្វាន់ Outstanding Korean Actress បានទៅលើតារាសម្ដែងស្រីល្បីល្បាញ Suzy Bae ដែលនាងសម្ដែងនៅក្នុងរឿង Start-Up ។ 

Suzy Bae
Suzy Bae

ប្រភព៖ Soompi

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T