ក្រោយមានរឿងអាស្រូវ ល្បីថា Kim Seon Ho ត្រូវក្រុមហ៊ុន បញ្ចប់កិច្ចសន្យា?

//s9.kh1.co/35/35d13e81cdf663e93310e17b5764d3551e690adf.png
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីមានពាក្យអាចាមអារ៉ាមថា Kim Seon Ho ផុតកុងត្រាជាមួយក្រុមហ៊ុនរបស់ខ្លួន Salt Entertainment បានចេញមុខមកច្រានចោលជាសាធារណៈហើយ។

កម្សាន្ត៖ បន្ទាប់ពីមានរឿងអាស្រូវកើតឡើងទៅលើតារាសម្ដែងល្បីល្បាញ Kim Seon Ho ដែលបង្ខំឲ្យអតីតមិត្តស្រីពន្លូតកូន បានធ្វើឲ្យផ្អើលពេញបណ្ដាញសង្គម។ មិនតែប៉ុណ្ណោះថែមទាំងលេចឮពាក្យចចាមអារ៉ាមមកថា Salt Entertainment នៅពីក្រោយរឿងអាស្រូវនេះ ក៏ព្រោះតែ Seon Ho មិនព្រមបន្ដកុងត្រាដែលបានផុតកាលពីខែកញ្ញាកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Seon Ho
Kim Seon Ho

ពាក្យចចាអារ៉ាមនេះបានធ្វើឲ្យមហាជនជាច្រើនជឿថា Salt Entertainment ជាអ្នកនៅពីក្រោយខ្នងដែលទម្លាយពីរឿងអាស្រូវបង្ខំឲ្យមិត្តស្រីពន្លូតកូនរបស់ Kim Seon Ho។ បើទោះបីជាតារាប្រុសនេះបានចេញមុខសុំទោសទៅកាន់មិត្តស្រីក៏ដោយ មហាជននៅតែសង្ស័យថា ផលិតកម្មមានបំណងចង់ឲ្យ Seon Ho ​បាត់បង់កេរ្តិ៍ឈ្មោះ ព្រោះតែមិនព្រមបន្ដកិច្ចសន្យាជាមួយខ្លួន។

Kim Seon Ho
Kim Seon Ho

យ៉ាងណាមិញ Salt Entertainment បានចេញមុខប្រកាសច្រានចោលទាំងស្រុងអំពីពាក្យចចាមអារាមមិនពិតដែលថា Kim Seon Ho បញ្ចប់កុងត្រាកាលពីខែកញ្ញានោះ។ ផលិតកម្មនេះបានបញ្ជាក់ថាកុងត្រារបស់តារាប្រុសរូបនេះនៅមិនទាន់ដល់ពេលកំណត់ហើយក៏មិនទាន់ដល់ពេលអាចនិយាយគ្នាបន្ដកិច្ចសន្យាថ្មីបាននោះដែរ។

Kim Seon Ho
Kim Seon Ho

ផលិតកម្មបានបន្ថែមទៀតថា អ្នកដែលចេញមុខថាជាអ្នកស្គាល់គ្នាជាមួយ Kim Seon Ho និងអតីតមិត្តស្រីនោះក៏មិនមែនជាការពិតដែរ។ ក្រោយពីផលិតកម្មចេញមុខប្រកាសជាសាធារណៈរួចមក មហាជនដែលបានតាមដានរឿងអាស្រូវនេះបាននាំគ្នាសោកស្ដាយចំពោះរឿងដែលកើតឡើង៕

Kim Seon Ho
Kim Seon Ho

ប្រភព៖ Soompi

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T