ហ្វេនខកចិត្តណាស់ ស្តេច លេងព្យាណូប្រចាំចិន បែរចាប់ខ្លួនរឿងនេះ

//s9.kh1.co/1a/1a0c00d54183dfa83480e1a43f2f18c7c8f161f6.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

«ស្តេចព្យាណូចិន» លោក Yundi Li ត្រូវចាប់ខ្លួនពីបទបានប្រើប្រាស់សេវាកម្មផ្លូវភេទ

ចិន៖ ស្តេចលេងព្យាណូលោក Yundi Li ត្រូវបានគេរាយកាណ៍មកថា បានប្រើប្រាស់សេវាកម្មផ្លូវភេទ ហើយត្រូវបានរដ្ឋបាលដោយមន្ទីរសន្តិសុខសាធារណៈតាមតំបន់ ចាប់ឃុំខ្លួន បណ្តាលឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលល្ងាចថ្ងៃទី ២១ ខែតុលា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមរយៈបណ្តាញសង្គម Weibo នៃនាយកដ្ឋានសន្តិសុខសាធារណៈបានប្រកាសថាពួកគេបានទទួលរបាយការណ៍ពីសាធារណជន អំពីការជួញដូរររួមភេទនៅក្នុងតំបន់មួយកន្លែង ដោយប៉ូលីសបានធ្វើការស៊ើបអង្កេត និងឃុំខ្លួន នារីម្នាក់អាយុ ២៩ ឆ្នាំ ពីបទពេស្យាចារ និងលោក Yundi Li  (ភេទប្រុសអាយុ ៣៩ ឆ្នាំ) ពីជួញដូរផ្លូវភេទ។

បន្ទាប់ពីធ្វើការ​ រកបានមុខសញ្ញាខាងលើ អ្នកទាំងពីរ បានសារភាពថាពិតជាបានធ្វើសកម្មភាពខុសច្បាប់ហើយត្រូវបានកម្លាំងផ្នែកសន្តិសុខនៃមន្ទីរសន្តិសុខសាធារណៈ តាមតំបន់ឃាត់ខ្លួន នៅកន្លែងកើតផ្ទាល់តែម្តង។

ទោះជាយ៉ាង ព័ត៌មានដែល Yundi Li ត្រូវបានចាប់ខ្លួនបានបង្កឱ្យមានការរំជើបរំជួលដោយសារតែរូបលោកមានជីវិតឯកជន និងស្អាតស្អំ។ បច្ចុប្បន្ននេះកម្មវិធីមួយចំនួនដែលYundi Li ចូលរួមត្រូវបានលុបចោលភ្លាមៗតែម្តង។

គួររំលឹកផងដែរ Yundi Liគឺជាអ្នកលេងព្យ៉ាណូជនជាតិចិនដ៏ល្បីម្នាក់ ដោយនៅអាយុ ១៨ ឆ្នាំគាត់គឺជាបេក្ខជនក្មេងជាងគេដែលបានឈ្នះជើងឯកនៅក្នុងការប្រកួតព្យាណូអន្តរជាតិ Frédéric Chopin ដែលទស្សនិកជនស្គាល់ថាជាស្តេចព្យាណូចិន។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានក្លាយជាចៅក្រមវ័យក្មេងបំផុត នៃការប្រកួតប្រជែងព្យាណូ ស្ថិតត្រឹមវ័យ ៣៣ឆ្នាំតែប៉ុណ្ណោះ៕

ប្រភព៖ https://ngoisao.net/

សូមទស្សនារូបភាពខាងក្រោម៖

Yundi Li
Yundi Li
Yundi Li
Yundi Li
Yundi Li
Yundi Li
Yundi Li
Yundi Li
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T