ពេលគេសរសើរ ថាស្អាត តួស្រីរឿង Nevertheless បែរប្រាប់គេ មិនចង់បាន ព្រោះ....

//s9.kh1.co/ab/ab602816a80a7528c99a273644b06c105bca840f.jpg
តារា & កម្សាន្ដ

 ២២-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តារាសម្តែងស្រី ​Han So Hee និយាយថា នាងមែនចង់ឱ្យគេស្គាល់ត្រឹមតែថា ជាតារាសម្តែងតែជាតួរស្រីស្អាតនោះទេ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ២០ ខែតុលា នេះ តារាសម្តែងស្រី Han So Hee បានអង្គុយសំភាសន៍ក្នុងវីដេអូមួយ ដើម្បីអបអរសាទរស៊េរីរឿងដើមរបស់ Netflix គឺរឿង «My Name» ហើយនៅថ្ងៃនេះ Han So Hee ក៏បានចែករំលែកនូវគំនិត ដ៏ស្មោះត្រង់របស់នាងអំពីការទទួលបាន ការចាប់អារម្មណ៍ចំពោះរូបភាពដ៏ស្រស់ស្អាតរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Han So Hee
Han So Hee

ទន្ទឹមនឹងនោះ Han So Hee បានពន្យល់ថា ៖

និយាយឱ្យត្រង់ទៅ ខ្ញុំបានប្រាប់អ្នកគាំទ្ររបស់ខ្ញុំដែរថា ផ្នែកខាងក្រៅរបស់ខ្ញុំគ្រាន់តែជាសំបកខាងក្រៅប៉ុណ្ណោះ ខ្ញុំគិតថាជាជាងព្យាយាមឲ្យមើលទៅស្រស់ស្អាត ខ្ញុំគ្រាន់តែចង់ព្យាយាមបង្ហាញពីផ្នែកផ្សេងៗទៀតរបស់ខ្ញុំ ទោះបីជាខ្ញុំមើលទៅមិនស្អាតក៏ដោយ ខ្ញុំចង់ចែករំលែកជាមួយអ្នករាល់គ្នា នូវផ្នែកថ្មីមួយរបស់ខ្ញុំ។

Han So Hee

ស្របគ្នានោះ Han So Hee ក៏បានបង្ហាញផងដែរថា នាងមានអារម្មណ៍តប់ប្រមល់ នៅពេលដែលនាងត្រូវបានគេផ្តល់ងារជា “Next-Jun Ji Hyun” ហើយបាននិយាយដោយសុភាពរាបសាថា នាងមិនសមនឹងទទួលបានងារបែបនេះនោះទេ៕

Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee

ប្រភព : Allkpop

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T