ចាស់ៗហើយ! World Cup ២០២២ អាចនឹងជាការបង្ហាញខ្លួនលើកចុងក្រោយរបស់កីឡាករឆ្នើមទាំង៥រូបនេះ

//s9.kh1.co/d8/d82b189df39ff299eb0e064bd327fdfd97a73f15.jpg
កីទ្បា

 ២១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

World Cup ២០២២ អាចនឹងក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយសម្រាប់ Lionel Messi, Cristiano Ronaldo, Giorgio Chiellini, Karim Benzema និង Neymar

អង់គ្លេស៖ កំពូលកីឡាករបាល់ទាត់ Lionel Messi និង Cristiano Ronaldo ស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវបានគេរំពឹងថានឹងចូលលេងការប្រកួតពានរង្វាន់ World Cup ជាលើកចុងក្រោយនៅក្នុងឆ្នាំ២០២២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

ជាការពិតណាស់ ព្រឹត្តិការណ៍​ World Cup ជា ពានរង្វាន់ដែលរៀបចំរៀងរាល់បួនឆ្នាំម្តង ហើយ បើយើងក្រឡេកទៅមើលវ័យរបស់ Messi នៅក្នុងឆ្នាំ២០២២ នឹងឈានចូលវ័យ៣៥ឆ្នាំ រីឯ Ronaldo នឹងឈានចូលវ័យ៣៧ឆ្នាំ ដូច្នេះអ្នកទាំងពីរមានវ័យរៀងជ្រេបន្តិចហើយប្រសិនបើត្រូវរង់ចាំដល់ការប្រកួត World Cup ២០២៦ ទៀត។ ហេតុនេះហើយទើបគេរំពឹងថា ការប្រកួត World Cup ២០២២ នឹងក្លាយទៅជាការបង្ហាញខ្លួនលើកចុងក្រោយបង្អស់របស់ស្តេចបាល់ទាត់ទាំងពីររូបខាងលើក្នុងព្រឹត្តិការណ៍មួយនេះ។

កីឡាករ Lionel Messi និង Cristiano Ronaldo
កីឡាករ Lionel Messi និង Cristiano Ronaldo

ខាងក្រោមនេះ ជា បញ្ចីឈ្មោះកីឡាករ៣រូបផ្សេងទៀតដែលអាចនឹងលេងក្នុងពានរង្វាន់ World Cup ២០២២ ជាលើកចុងក្រោយ៖

១. Giorgio Chiellini (ក្រុមជម្រើសជាតិអ៊ីតាលី)

Chiellini ជា ខ្សែការពាររបសក្រុមជម្រើសជាតិអ៊ីតាលីដែលបានជាប់ជម្រើសជាតិឈុតតូចតាំងពីឆ្នាំ២០០០ រហូតមានឈ្មោះនៅក្នុងក្រុមឈុតធំនៅក្នុងឆ្នាំ២០០៤ ទៅដល់បច្ចុប្បន្ន។ រូបគេត្រូវបានគេចាត់ទុកជាខ្សែការពារម្នាក់ដែលល្អជាងគេនៅលើលោក ហើយ ថ្មីៗនេះរូបគេក៏ទើបតែនឹងជួយអ៊ីតាលីឲ្យឈ្នះពានរង្វាន់ EURO ២០២០ផងដែរ។ Chiellini នឹងឈានចូលវ័យ៣៨ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup ២០២២។

កីឡាករ Giorgio Chiellini
កីឡាករ Giorgio Chiellini

២. Karim Benzema (ក្រុមជម្រើសជាតិបារាំង)

ខ្សែប្រយុទ្ធរបស់ Real Madrid និង ក្រុមជម្រើសជាតិបារាំង ខាងលើ គឺ ជាកីឡាករដែលល្អជាងគេម្នាក់នៅលើលោកដែលធ្លាប់ស៊ុតបញ្ចូលទីជាច្រើនគ្រាប់ និង ឈ្នះពានរង្វាន់ធំៗជាច្រើននៅក្នុងអាជីព។ ថ្មីៗនេះ Benzema ទើបតែស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Nations League ដើម្បីជួយបារាំងឈ្នះពានរង្វាន់មួយនេះជាលើកដំបូងផងដែរ។ រូបគេនឹងឈានចូលវ័យ៣៥ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup ២០២២។

កីឡាករ Karim Benzema
កីឡាករ Karim Benzema

៣. Neymar (ក្រុមជម្រើសជាតិប្រេស៊ីល)

Neymar ជា កីឡាករដែលមានវ័យក្មេងជាងគេ (២៩ឆ្នាំ) នៅក្នុងបញ្ជីកីឡាករដែលអាចនឹងចូលរួមការប្រកួត World Cup ជាលើកចុងក្រោយ។ នាពេលថ្មីៗនេះ កីឡាករសញ្ជាតិប្រេស៊ីល ខាងលើ បានសារភាពតែម្តង ថា រូបគេអាចនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតាដោយសារបញ្ហារាងកាយ។​ Neymar នឹងឈានចូលវ័យ៣០ឆ្នាំក្នុងព្រឹត្តិការណ៍ World Cup ២០២២៕

កីឡាករ Neymar
កីឡាករ Neymar

ប្រភពsportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T