តើជីវិត សៀវ ឡុងនី ទៅជាយ៉ាងណា នៅពេលនាងបង្ហាញពីការរស់នៅតាមបែបជនបទបែបនេះ

//s9.kh1.co/4f/4ff4f3c26c48695e00d882ccff694f6efd716f4e.jpg
តារា & កម្សាន្ដ

 ២១-តុលា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

ថ្មីៗនេះ តារាសម្ដែងជើងចាស់ Carman Lee បានបង្ហាញពីរូបភាពដ៏រីករាយ ខណៈដែលបានចំណាយពេលវេលា ទៅប្រើជីវិតយ៉ាងសាមញ្ញនៅឯជនបទឥ

ចិន៖ ថ្មីៗនេះ តារាសម្ដែងជើងចាស់ Carman Lee បានធ្វើឲ្យទស្សនិកជនជាច្រើន មានងឿងឆ្ងល់និងចង់ដឹងយ៉ាងខ្លាំង ពីជីវិតរស់នៅបច្ចុប្បន្នរបស់នាង បន្ទាប់ពីបានបង្ហោះរូបភាពថ្មីចុងក្រោយមួយ ជាមួយនឹងការបង្ហាញខ្លួននៅឯជនបទ ក្នុងស្រុកកំណើតរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ រូបភាពជាច្រើន ដែលបានបង្ហោះ នៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលយ៉ាងឆាប់រហ័ស ជាមួយនឹងការតុបតែងយ៉ាងសាមញ្ញ ធ្វើកសិកម្មជីកដំឡូង ដឹកគោ ដែលជាសកម្មភាពមួយកម្រនឹងបានឃើញ នៅតាមបែបជនបទរបស់តារាស្រីរូបនេះ ។ 

ជាមួយគ្នានេះដែរ មនុស្សជាច្រើន ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការបញ្ចេញមតិ ដោយបានមើលឃើញពីភាពសប្បាយរីករាយក្នុងវ័យ ៥៥ ឆ្នាំ​ ពោរពេញដោយស្នាមញញឹម នៅក្នុងជីវិតរបស់នាង ដោយបានចំណាយពេលវេលាធ្វើការបែបនេះ ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
 Carman Lee 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T