លោក Cascarino ថា Solskjaer គួរតែរៀបចំដៃគូ ឲ្យខ្សែប្រយុទ្ធរូបនេះ

//s9.kh1.co/b4/b4092a2ae3f977f3d73b447ce3af180f1c78c754.jpg
កីទ្បា

 ២១-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Cascarino ថា Man Utd គួរតែប្តូរទម្រង់លេងទើបអាចជួយ Ronaldo បាន

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea លោក Tony Cascarino ជឿជាក់ថា ទាល់តែលោក Ole Gunnar Solskjaer ប្តូរទម្រង់លេងក្នុងក្រុម ហើយដាក់ឲ្យកីឡាករ Edison Cavani ជាដៃគូប្រយុទ្ធជាមួយ Cristiano Ronaldo វិញទើបជារឿងល្អប្រសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Tony Cascarino
លោក Tony Cascarino

ជាការពិតណាស់ Ronaldo បានរកគ្រាប់បាល់បាន ៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៥លើករបស់គេជាមួយក្រុមបិសាចក្រហមក្នុងព្រឹត្តិការណ៍ទាំងអស់។ ទោះយ៉ាង ប៉ុន្មានប្រកួតកន្លងទៅនេះ គេឃើញថា Ronaldo កំពុងតែមានបញ្ហាកង្វះដៃគូរប្រយុទ្ធច្បាស់លាស់មួយនៅតំបន់ខាងលើ ដែលធ្វើឲ្យគេពិបាកក្នុងការរកគ្រាប់បាល់បន្ថែម។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

លោក Cascarino បាននិយាយថា៖

ខ្ញុំគិតថា Ronaldo គួរតែមានដៃគូប្រយុទ្ធមួយដែលច្បាស់លាស់ចាំបង្កើតឱកាសឲ្យគេទើបគេអាចជួយក្រុមបាន។ ទោះយ៉ាងដូចជា ពេលកន្លងទៅដែលគេមាន Rooney និង​ Carlos Tevez ចាំជួយជ្រុមជ្រែងនៅតំបន់ខាងលើ ហើយក៏ដូចកាលពីគេនៅ Real Madrid ដែលគេមាន Karim Benzema ចាំជួយបង្កើតឱកាសល្អៗឲ្យគេដើម្បីបញ្ចប់ទី។ បច្ចុប្បន្នក៏គេត្រូវការមិត្តរួមក្រុមបែបនេះដែរ ដូចជា Cavani ជាដើម ព្រោះគេជាកីឡាករម្នាក់ដែលអាចគាំទ្រដល់ Ronaldo នៅតំបន់ប្រយុទ្ធបាន៕

Tony Cascarino

ប្រភពSportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T