ខេត្តកណ្តាល ៖ ផ្ទះអាជីវករលក់គ្រឿងទេសមួយកន្លែង នៅក្នុងផ្សារបែកចាន បានត្រូវក្រុមចោរ៥នាក់ ក្នុងនោះស្រី២នាក់ ចូលរើកកាយយកលុយអស់ ជិត៥លានរៀល និងលុយដុល្លារ ១០០០ដុល្លារ ហើយរត់គេចខ្លួនបាត់ ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ សីហា ២០១៣ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ។

ទោះបីជាយ៉ាងណាបក្សពួកវាម្នាក់ ក្នុងចំណោម៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បាននៅចំណុចរង្វង់មូល ចោមចៅ ដោយដកហូតបានម៉ូតូស្គូពីមួយគ្រឿង ។ ជនសង្ស័យឈ្មោះពៅ ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌសែនសុខ ។

សាក្សីឱ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមចោរ៥នាក់ ស្រី២នាក់ ជិះម៉ូតូ៣គ្រឿង ក្នុងនោះឌ្រីមសេ១២៥ ២គ្រឿង និងម៉ូតូម៉ាកស្គូពីមួយគ្រឿងមកឈប់នៅខាងមុខផ្ទះសួររកទិញអីវ៉ាន់ ។ ប្រភពបន្តថា ពេលនោះ ដោយឃើញម្ចាស់ផ្ទះរវល់រកអីវ៉ាន់ ឆ្លៀតឱកាសល្អក្រុមចោរក៏បានបន្លំចូលរើកកាយយកលុយ រួចគេចខ្លួនបាត់ ។ ភ្លាមៗម្ចាស់ផ្ទះបានស្រែកឆោឡោឡើង ឮដល់សមត្ថកិច្ចឃាត់ខ្លួនបានម្នាក់តែម្តង ៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]