ថ្មីៗនេះ តាមប្រភព គេហទំព័រ YAHOO បានឲ្យដឹងថា ក្រុមហ៊ុន អេផល នឹងដាក់បង្ហាញជាសាធារណៈ នូវបច្ចេកវិជ្ជាថ្មី ចុងក្រោយបង្អស់ របស់ ទូរស័ព្ទស្មាតហ្វូន គឺ អាយហ្វូន ហ្វាយអេស នាតុលាខាងមុខនេះ។

អ្វីដែលអស្ចារ្យជាងនេះទៅទៀតនោះគឺ គ្រប់ទូរស័ព្ទ ស្មាតហ្វូនថ្មីៗ របស់ក្រុមហ៊ុន អេផល ទាំងអស់ នឹងត្រូវបំពាក់ជាមួយនឹងបច្ចេកវិជ្ជា iOS 7 ដ៏អស្ចារ្យ។ ម៉្យាងទៀត ទូរស័ព្ទ អាយហ្វូន ហ្វាយអេស នឹងរក្សា រាងរៅ និងទម្រង់ ដូចគ្នាបេះបិទទៅនឹង អាយហ្វូន ហ្វាយ ប៉ុន្តែមានបន្ថែមលក្ខណៈពិសេស ខ្លះៗ ដូចជា ប្រព័ន្ធកាមេរ៉ាបំពាក់ដោយប្រព័ន្ធ FLASH អិលអ៊ីឌី (LED Flash) ការរចនាម៉ូតអាយខនថ្មី ( Unique Icons) បច្ចេកវិជ្ជាប្រើប្រាស់ម្រាមដៃ និង បន្ថែមរយៈពេលប្រើប្រាស់នៃថ្មទូរស័ព្ទ ដែលអ្នកប្រើប្រាស់ជាច្រើនប្រាថ្នាចង់បាន។

យ៉ាងណាមិញ ក្រុមហ៊ុនអេផល បានប៉ាន់ស្មានថា អត្រាអ្នកប្រើប្រាស់ទូរស័ព្ទ អាយហ្វូន ហ្វាយអេស ថ្មីនេះ នឹងមានចំនួនកើនឡើង នាពេលខាងមុខ បន្ទាប់ពីពួកគេ ដាក់ឲ្យប្រើប្រាស់ ទូរស័ព្ទ អាយហ្វូន ហ្វាយ ជិតរយះពេលមួយឆ្នាំ។

គួរបញ្ជាក់ផងដែរថា នៅត្រីមាសឆ្នាំនេះ ក្រុមហ៊ុន អេផល បានលក់ ទូរស័ព្ទ អាយហ្វូនចំនួន ជាង ៣២លានគ្រឿងទៅឲ្យអតិថិជន ដែលអាចឲ្យក្រុមហ៊ុនរកចំណូលបាន ជាង ៣៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

បើចង់ដឹងច្បាស់ពីទូរស័ព្ទថ្មីនេះ សូមទស្សនាវីដេអូ ខាងក្រោយ៖

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះ ទូរស័ព្ទ អាយហ្វូន ហ្វាយអេសថ្មីនេះ?

ដោយ រិទ្ធី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]