ខូចឈ្មោះអស់! ក្រោយមានរឿងអាស្រូវ តារាសម្តែង Kim Seon Ho ត្រូវគេដកចេញពីការសម្តែង

//s9.kh1.co/2f/2f0d2fa9dad47098a92d40129b91c094b49b3870.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ខូចក្រេឌីតអស់! ក្រោយមានរឿងអាស្រូវ តារាសម្តែង Kim Seon Ho ត្រូវគេដកចេញពីការសម្តែង

កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្តែងដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង លោក Kim Seon Ho កំពុងតែមានការរិះគន់ព្រោងព្រាតពេញបណ្តាញសង្គម ក្រោយពីរងការចោទប្រកាន់ពីបទ បង្ខំមិត្តស្រីឱ្យរំលូតកូនចេញនិង សន្យារៀបការក្លែងក្លាយ។ ក្នុងនោះដែរ តារាសម្តែងរូបនេះ ក៏បានចេញមុខធ្វើការសុំទោសជាសាធារណៈ ហើយបានប្រកាសដកខ្លួនចេញពីកម្មវិធីទូរទស្សន៍ KBS ឈ្មោះថា 2 Days & 1 Night Season 4 ដែលលោកបាននឹងកំពុងមានវត្តមានជាសមាជិកតួអង្គមួយរូបផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះ ប្រភពពីផលិតកម្ម Filmmaker R& K ក៏បានថ្លែងប្រាប់សារព័ត៍មានថា ពួកគេនឹងជំនួសតួឯកប្រុស Kim Seon Ho ជាមួយតួអង្គផ្សេង នៅក្នុងរឿង 2 O’clock Date។

ចំណែកឯផលិតកម្ម JK Film ក៏បានបញ្ជាក់ឱ្យដឹងដែរថា វាជារឿងដ៏លំបាកដើម្បីបន្តធ្វើការជាមួយ Kim Seon ឱ្យដើរតួជាតួអង្គឯកក្នុងរឿងស្នេហានេះណាស់។ ផលិតកម្មបានបញ្ជាក់ថា យើងបាននិយាយជាមួយទីភ្នាក់ងារសម្រេចចិត្តជំនួសតួអង្គរូបនេះ ហើយកំពុងចាត់វិធានការចាំបាច់បន្ថែមទៀត។

ក្នុងនោះ នៅសល់រឿងមួយទៀតប៉ុណ្ណោះគឺ Sad Tropics មិនទាន់មានចំណាត់ការឬការសម្រេចបែបណា ចំពោះតារាសម្តែងប្រុស Kim Seon នៅឡើយ ដោយរឿងនេះ គ្រោងនឹងថតនៅពាក់កណ្តាលខែវិច្ឆិកា។ ដោយខាងក្រុមហ៊ុនផលិតរឿងនេះ កំពុងតែពិភាក្សាគ្នា៕

ប្រភព៖ Scoompi

Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Kim Seon Ho
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T