Tao ត្រូវគេរិះគន់ជាថ្មី ក្រោយរំលឹកពីក្រុម EXO

//s9.kh1.co/21/210b5305a201d6168491936976553d71b473d045.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អតីតសមាជិកក្រុម EXO លោក Huang ZItao បានធ្វើឱ្យមានការភ្ញាក់ផ្អើល ចំពោះការលើកឡើងពី EXO ក្នុងពេលផ្សាយផ្ទាល់មួយ

កូរ៉េខាងត្បូង ៖ នៅថ្ងៃទី ១៦ ខែតុលា នេះ Huang Zitao ឬគ្រប់គ្នាស្គាល់ថាជា Tao បានចូលរួមក្នុងការផ្សាយផ្ទាល់ សម្រាប់យីហោពាណិជ្ជកម្មអេឡិចត្រូនិកចិនមួយ ក្នុងកំឡុងពេលនៃការចាក់ផ្សាយ អតីតតារា K-pop រូបនេះ បាននិយាយអំពី EXO ដែលជាក្រុមរបស់លោកធ្លាប់ជាសមាជិកនៅក្នុងនោះពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Tao
Tao

ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ Huang Zitao ត្រូវបានគេឃើញថាបានពាក់អាវ ដែលមានលេខ ៦៨ នៅលើកញ្ចឹងក ហើយនៅចំណុចមួយនៃការផ្សាយផ្ទាល់ Huang Zitao ត្រូវបានគេឃើញថាបានសម្លឹងចូលទៅក្នុងកាមេរ៉ា ហើយបានបង្ហាញថា នៅពេលដែលលោកនៅក្នុងក្រុមមួយ លេខចាស់របស់លោកគឺលេខ ៦៨ មិនតែប៉ុណ្ណោះតារាប្រុសរូបនេះ ក៏បានសារភាពថាលោកបានជ្រើសរើសស្លៀកពាក់ជាមួយលេខមួយនេះ ព្រោះខ្លួនមិនចង់ភ្លេចអនុស្សាវរីយ៍ចាស់របស់ខ្លួន។

Tao
Tao

ទោះបីជាហេតុផល ដែលតារាប្រុសរូបនេះផ្តល់ឱ្យ សម្រាប់ការស្លៀកពាក់អាវលេខមួយនេះក៏ដោយ ក៏ Huang ZItao ត្រូវបានគេស្តីបន្ទោស ចំពោះការនិយាយអំពី EXO ដែរ ក្រោយមានមនុស្សជាច្រើនបានតិះដៀល idol រូបនេះ លើសពីនេះទៅទៀតមហាជនបានរិះគន់ ទៅលើតារាចិនរូបនេះថា បានប្រើឈ្មោះរបស់ក្រុមចម្រៀង K-pop នៅពេលដែលលោកសម្រេចចិត្តចាកចេញពីក្រុម EXO ទៅហើយ។

EXO
EXO

គួររំលឹកផងដែរថា Huang Zitao បានបង្ហាញខ្លួនលើកដំបូងជាមួយក្រុម EXO ក្នុងឆ្នាំ ២០១២ ក្រោយមកលោកបានដាក់ពាក្យបណ្តឹង ប្រឆាំងនឹងផលិតកម្ម SM Entertainment ដើម្បីបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់ខ្លួន ជាមួយទីភ្នាក់ងារនេះក្នុងឆ្នាំ ២០១៥ ដែលពាក្យបណ្តឹងរបស់ Tao បានអះអាងថាកិច្ចសន្យា ១០ ឆ្នាំរបស់ក្រុមហ៊ុននេះ រួមបញ្ចូលលក្ខខណ្ឌមិនយុត្តិធម៌ ហើយបានអះអាងថាលោកខ្វះសេរីភាព ដោយសាររយៈពេលវែងពេក៕

ប្រភព : Kpopstarz

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T