ព្រោះមូលហេតុនេះសោះបានជា ក្នុងរឿង Moses Chan ពូកែឆុងកាហ្វេ ទំនងខ្លាំង

//s9.kh1.co/d4/d42e30351c9ac704e0e0169b329e4485e146e600.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ចឹងតើ បានជា ក្នុងរឿង តារាប្រុសល្បីប្រចាំទូរទស្សន៍TVB របស់ហុងកុង លោក Moses Chan ឈុងកាហ្វេម្តងៗ ទំនងខ្លាំងណាស់

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរមិនតិចនាក់ទេ ជាហ្វេន តាមដានរឿងភាគហុងកុង ជាពិសេសគឺ រឿងភាគដែលចេញពីស្ថានីយទូរទស្សន៍ល្បីឈ្មោះរបស់ប្រទេសនេះផ្ទាល់តែម្តង នោះគឺ ប៉ុស្តTVB ក្នុងនោះ រឿងភាគនីមួយៗ សុទ្ធតែបង្កប់នូវ ពាក្យថា ការសម្រិតសម្រាំង ធ្វើឲ្យអ្នកទស្សនាជក់ចិត្តជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ ប្រាកដចិត្តណាស់ បើលោកអ្នកជាហ្វេនៗTVBមែននោះ នរណាៗក៏ស្គាល់ តារាប្រុសល្បីប្រចាំស្ថានីយទូរទស្សន៍នេះហើយ នោះគឺ តារាប្រុស Moses Chan ជាក់ស្តែង រូបលោកជា តារាប្រុសដែលមានតម្លៃខ្លួន ថ្លៃជាងគេ បើទោះបី មិនបានចេញថតយ៉ាងណាក្តី ក៏លោក នៅតែទទួលបានប្រាក់ខែដូចគេឯងដែរ។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើលជីវិតគ្រួសារវិញ រូបលោក បានរៀបការរួចហើយ លើសពីនេះទៅទៀត ក៏មានកូនប្រុស២នាក់ផងដែរ ដោយកន្លងមក ទស្សនិកជនធ្លាប់ សម្គាល់ឃើញ តារាប្រុសរូបនេះ មានទេពកោសល្យ ក្នុងការឆុងកាហ្វេជាខ្លាំង ក្នុងសាច់រឿងដែលលោកសម្តែង តាមការពិតនៅពីក្រោយឆាកនោះ រូបលោក ក៏ជាម្ចាស់ប្រេនកាហ្វេល្បី  Blooms Roastery & Craft Tea

បើទោះបី ជាតារាល្បីក៏ពិតមែន តែតារាប្រុសរូបនេះ ក៏ធ្លាប់បរាជ័យលើជំនួញហាងកាហ្វេនេះផងដែរ ដែលពេលនោះ ហាងកាហ្វេរូបលោកគឺ ស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោយពី ភរិយាបានសម្រាលបុត្ររួចរាល់ហើយនោះ តារាប្រុសរូបនេះ ក៏បានចាប់ផ្តើមដំណើរការ មន្ទីរពិសោធន៍កាហ្វេរបស់លោក ដោយក្នុងមួយថ្ងៃៗ រូបលោកត្រូវ ផឹកកាហ្វេ ៥០ពែង ដើម្បីបញ្ជាក់ពីគុណភាព។

យ៉ាងណាក្តី រូបលោកធ្លាប់ បានបង្ហើបប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា ថ្ងៃអនាគត ជំនួញហាងកាហ្វេនេះ រូបលោកនឹង វិវត្តន៍វាឲ្យក្លាយជា មុខរបរប្រចាំគ្រួសារ និងជាអាជីវកម្មស្របច្បាប់មួយ ជាពិសេស ជាកាដូ សម្រាប់កូនប្រុសទាំងពីរ និងភរិយាផងដែរ ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

https://s9.kh1.co/__image/w=650,h=664,q=100/70/708f96d8e0ac85be1429d0278001d4e993dc7b7f.png
  តារាប្រុស Moses Chan
  តារាប្រុស Moses Chan
  តារាប្រុស Moses Chan
  តារាប្រុស Moses Chan
  តារាប្រុស Moses Chan
  តារាប្រុស Moses Chan
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»
រូបភាព ក្នុងរឿង «កំពូលឃាតករស៊ីឈ្នួល»

ប្រភព ៖ Nguon LinLina

Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T