បាងកក ៖ កម្មករសំណង់ជនជាតិខ្មែរពីរនាក់ ត្រូវបានបាញ់សម្លាប់ កាលពីយប់ថ្ងៃចន្ទ ទី១២ ខែសីហា ដោយកម្មករសំណង់ជនជាតិថៃ បន្ទាប់ពីពួកគេមានជម្លោះពាក្យសម្តី នៅខេត្ត ឈុន បុរី។

យោងតាមបាងកកប៉ុស្តិ៍ ផ្សព្វផ្សាយ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា វរៈសេនីយឯក ប៉ូលីស ក្វាន់ឆៃ ណាំកាន់នីសន អ្នកស៊ើបអង្កេតមកពីស្ថានីយប៉ូលីស មួង ប៉ាតាយ៉ា បាននិយាយនៅថ្ងៃ អង្គារនេះថា ជនរងគ្រោះត្រូវបានគេបញ្ជាក់ថា ឈ្មោះ ហួច ញឿម ភេទប្រុស អាយុ ៣៣ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឡា អាយុ ២៨ឆ្នាំ ។

លោក ស៊ុលរិទ្ធិ ប្រាទុមជុមពូ អាយុ ៣៧ឆ្នាំ ជាសាក្ស៊ីម្នាក់ បាននិយាយប្រាប់ប៉ូលីសថា បុរសដែលស្លាប់ ទំាងពីរនេះ បានរៀបចំផឹកស៊ី បន្ទាប់ពីធ្វើការនៅក្នុងការដ្ឋានរួចហើយ ដោយពួកគេបានចាក់ភ្លេងលឺខ្លាំងៗ រំខានដល់អ្នកជិតខាង និងអ្នកធ្វើការផ្សេងទៀតនៅជិតនោះ។

កម្មករខ្មែរម្នាក់ បានរាំ ហើយក៏បានប៉ះទង្គិចជាមួយកម្មករថៃទំាងពីរនាក់នោះ ខណៈពួកគេដើរឆ្លងកាត់ កន្លែងផឹកស៊ីនោះ ។

លោក ស៊ុលរិទ្ធិ បានបន្តថា ជនរងគ្រោះទាំងពីរនាក់នោះ មិនបានសុំទោសនោះទេ ពាក់ព័ន្ធនឹងការរំខាន នេះ និងបានប្រទូស្តរាយគ្នា ជាមួយកម្មករសំណង់ពីរនាក់ដែលជាជនជាតិថៃ ។ បន្ទាប់មកកម្មករសំណង់ ទាំងពីរនាក់នោះ បានត្រឡប់ទៅវិញ ហើយក្រោយមកបាននាំគ្នីគ្នាមួយចំនួនទៀត មកវាយប្រហារកម្មករ ខ្មែរទំាងពីរនាក់នោះ ។

អំឡុងពេលមានការវ៉ៃតប់នោះ កម្មករថៃម្នាក់ បានដកកាំភ្លើង និងបានបាញ់សំដៅកម្មករខ្មែរទាំងពីរនាក់ នោះ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមតែម្តង ។

ពាក់ព័ន្ធនឹងហេតុការណ៍ បាញ់ប្រហារនេះដែរ លោកវរសេនីយឯក ស៊ូវ៉ាន់ ជាណាវ៉ាន់ថាវ៉ាត់ ស្នងការ ប៉ូលីស ប៉ាតាយ៉ា បាននិយាយថា ប៉ូលីសបានចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបានបាញ់ប្រហារនោះហើយ និង បានបញ្ជាក់ពីអត្តសញ្ញាណ អ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]