តាន់ គឹមសួរ ព្រលះគ្រូជោគជ័យ សៀវ សុផល ចំៗ ក្រោយដឹងថាជាឆាកល្ខោនរៀបចំជួយ ខ្ញុង ដោះបំណុល

//s9.kh1.co/ff/ff5651f2724d59f8c53a3d97146b974908bae8e7.jpg
តារា & កម្សាន្ដ

 ២០-តុលា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

តាន់ គឹមសួរ ព្រលះគ្រូជោគជ័យចំៗ ក្រោយដឹងថាជាឆាកល្ខោនរៀបចំឱ្យខ្ញុង

រាជធានីភ្នំពេញ៖ អ្នកណាៗក៏ដឹងដែររឿងរ៉ាវផ្ទុះកក្រើកពេញបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ ពោលគឺរឿងជាប់បំណុលវណ្ឌទាំងខ្មែរ និងចិន ដល់ទៅ​ ៥០ ម៉ឺនដុល្លារអាមេរិចជាង ដោយតារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង។ ក្នុងនោះដែរ តារាកំប្លែងរូបនេះ មិនដឹងធ្វើអ្វីឡើយដើម្បីដោះបំណុលដ៏ខ្ពស់ រហូតដល់នាង គ្មានជម្រើសអ្វីដើម្បីដោះបំណុលទាំងនោះ ក៏សម្រេចចិត្តប្តឹងខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញសុខចិត្តលះបង់កត្តិយស និងដើរចូលគុកដោយឯកឯង ហើយចុងក្រោយអំពាវនាវដល់មហាជន ម្នាក់១​ ដុល្លារ ដើម្បីគ្រាន់ទ្រទ្រង់ជីវភាព និងការសិក្សារបស់កូនៗរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក៏លេចព័ត៍មានថា ការទ្រហោយំគគ្រូក និងអំពាវនាវសុំម្នាក់ ១ដុល្លារ ពីខ្ញុង គឺជាឈុតឆាករៀបចំដោយលោកគ្រូជោគជ័យ សៀវ សុផល ក្នុងគោលបំណងដើម្បីជួយខ្ញុង ដោះបំណុលដ៏ខ្ពស់កប់ក្តោង ដោយលោកគ្រូ សៀវ សុផល យកថ្លៃជោគជ័យនេះ ១០,០០០ ដុល្លារ។

ជាមួយគ្នានេះ ក្រោយពីដឹងរឿងរ៉ាវរៀបចំបែបនេះ លោក តាន់ គឹមសួរ បានចេញមុខរិះគន់ឥតសំចៃមាត់ដូច្នេះថា៖

យុទ្ធសាស្ត្រ និងចិត្តសាស្ត្រដ៏ថោកទាបបែបនេះក៏លោកគ្រូអាចគិតចេញបានដែរ ពិតជាមិនធម្មតាទេលោកគ្រូ។ ហើយបើជ្រុលតែជួយហើយ ហេតុអីចាំបាច់បកស្រាយយក creditធ្វើស្អី។ 

លោក តាន់ គឹមសួរ

សូមបញ្ជាក់ថា មានតារា និងមហាជន មិនតិចឡើយ ដែលបានចេញមុខរិះគន់នូវយុទ្ធសាស្ត្ររៀបចំ ដោយលោកគ្រូ សៀវ សុផល ព្រោងព្រាតពេញបណ្តាញសង្គមផងដែរ៕

លោក តាន់ គឹមសួរ
លោក តាន់ គឹមសួរ
លោក តាន់ គឹមសួរ
លោក តាន់ គឹមសួរ
លោកគ្រូជោគជ័យ សៀវ សុផល
លោកគ្រូជោគជ័យ សៀវ សុផល
លោកគ្រូជោគជ័យ សៀវ សុផល
លោកគ្រូជោគជ័យ សៀវ សុផល
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T