ល្បីភ្លាម តួប្រុសក្នុងរឿង «Squid Game» Wi Ha Joon មានឱកាសបង្ហាញខ្លួនសម្តែងជាតួឯកប្រុសនៅក្នុងរឿងថ្មី

//s9.kh1.co/2f/2f07827dacae261cd43ea78069f4cdfb4d8d2d79.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែងក្នុងរឿង Squid Game លោក Wi Ha Joon ត្រូវបានគេរាយការណ៍ថាបានសម្តែងជាតួឯកប្រុសនៅក្នុងរឿងថ្មី «Little Women»

កូរ៉េខាងត្បូង៖ តារាសម្តែង Wi Ha Joon ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈសម្តែងរបស់លោកនៅក្នុងរឿងភាគស៊េរី Netflix ចំណងជើង «Squid Game» ត្រូវបានគេរាយការណ៍ថា បានសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងភាគថ្មីមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថា តារាប្រុសវ័យ ៣០ ឆ្នាំរូបនេះ ត្រូវបានគេជ្រើសរើសសម្តែងជាតួអង្គសំខាន់នៅក្នុងរឿងថ្មីដែលមានចំណងជើងថា «Little Women» ដោយត្រូវបានជ្រើសតាំងរូបលោកផ្តល់ជូនតួនាទីជាតួឯកប្រុសតែម្តង។

ទន្ទឹមនឹងនេះ ប្រភពដដែលបានបន្តទៀតថា រូបលោក ទំនងជានឹងមានកេរ្តិ៍ឈ្មោះ កាន់តែល្បីល្បាញ ស្កាល់កាន់តែខ្លាំងឡើង បើរូបលោក សម្រេចចិត្ត បង្ហាញខ្លួនក្នុងរឿងភាគថ្មីមួយនេះ។ គួរកត់សម្គាល់ថាតារាស្រី Kim Go Eun និង Nam Ji Hyun បច្ចុប្បន្នកំពុងពិនិត្យឡើងវិញនូវការផ្តល់ជូនរបស់ពួកគេជាតួឯកស្រីដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T