ក្រុមវាយតិនី្នសកម្ពុជាបានយកឈ្នះក្រុមប្រទេស ថឺកមេនីស្ថាន 3 ទល់នឹង 0 នៅក្នុងការប្រកួតខ្វែង Davis Cup កម្រិតទី ៤ នៅទីក្រុង Doha ប្រទេស Qatar នៅថ្ងៃទី ២១ ខែ មេសានេះ ។ ការឈ្នះនេះនាំឲ្យកម្ពុជា ឡើងចូលប្រកួតកម្រិតទី ៣ ក្នុងឆ្នាំ ២០១៣ ជាមួយក្រុម អារ៉ាប់រួម ដែលបានយកឈ្នះ ប្រទេសម្ចាស់ផ្ទះ កាតា ២ ទល់នឹង ១ ។ Davis Cup ជាការប្រកួតតិនី្នសអន្តរជាតិ ដ៏ធំបំផុតរវាង ក្រុមជម្រើសជាតិបុរស ទូទាំងពិភពលោក។ នេះជាលើកទីមួយហើយ ដែលប្រទេសកម្ពុជា បានចូលរួមក្នុងការប្រកួតនេះ ហើយបានបំបាក់ប្រទេសដែលមានបទពិសោធន៍ជាងខ្លួនក្នុងពូល B និងក្រុម ថឺកមេនីស្ថាន ក្នុងការប្រកួតខ្វែង។

Davis Cup ចែកជា ៤ កម្រិត កម្ពុជាប្រកួតក្នុងកម្រិតទី ៤ ក្នុងឆ្នាំនេះ ប៉ុន្ដែក្នុងឆ្នាំ ២០១៣ កម្ពុជានឹងឡើងប្រកួតក្នុងកម្រិតទី ៣ ក្រោយពីឈ្នះក្រុម ថឺកមេនីស្ថាន ។ សង្ឃឹមថាកម្ពុជានឹងឈានដល់កម្រិតទី ១។

ក្រុមកម្ពុជារួមមាន លោក ទេព រិទ្ធិវិត (អ្នកដឹកនាំ) លោក ប៉ុន កេន្នី (លំដាប់ ១១៩៦ ក្នុងពិភពលោក) លោក ម៉ម បញ្ញារ៉ា លោក ឡុង សំនៀង និង លោក ម៉ម វិទូ ។

លទ្ធផលសង្ខេប

កម្ពុជា ៣ សិង្ហបូរី ០
កម្ពុជា ២ កាតា ១

កម្ពុជា ៣ ភូមា ០

កម្ពុជា ២ ហ្ស៊កដានី ១

កម្ពុជា ៣ ថឺកមេនីស្ថាន ០

 

ប៉ុន កេន្នី

ម៉ម បញ្ញារ៉ា 

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]