ជានារីរឹងមាំមិនងាយស្រក់ទឹកភ្នែក សុខៗ Yeji យំពេលកំពុងផ្សាយបន្តផ្ទាល់ (មានវីដេអូ)

//s9.kh1.co/74/743a4268f946f77683d19f9a88da8c60e1d1f30f.jpg
តារា & កម្សាន្ដ

 ១៩-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ក្នុងអំឡុងពេលផ្សាយផ្ទាល់ចុងក្រោយនេះ Yeji សមាជិកក្រុម ITZY បានស្រក់ទឹកភ្នែក ក្រោយនាងមានអារម្មណ៍រំភើប និងអរគុណចំពោះអ្នកគាំទ្រ

កូរ៉េខាងត្បូង ៖ ក្នុងអំឡុងពេលផ្សាយផ្ទាល់ចុងក្រោយនេះ Yeji សមាជិកក្រុម ITZY បានធ្វើការផ្សាយផ្ទាល់ជួបជាមួយនឹង ​MIDZYs ដែលជាអ្នកគាំទ្រនោះ ក្នុងនាមជាមនុស្សម្នាក់ដែលមិនចូលចិត្តយំ ហើយមើលទៅទន់ខ្សោយ នៅចំពោះមុខអ្នកដទៃ Yeji បានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីទប់ទឹកភ្នែក ប៉ុន្តែទីបំផុតនាងមិនអាចបញ្ឈប់ទឹកភ្នែករបស់ខ្លួនឯងបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Yeji 
Yeji 

ទន្ទឹមនឹងនោះ Yeji បានបង្ហាញពីមូលហេតុដែលនាងយំ គឺដោយសារតែនាងមានអារម្មណ៍ថាទទួលបានការស្រលាញ់យ៉ាងច្រើន ព្រមទាំងដឹងគុណយ៉ាងខ្លាំងចំពោះ MIDZYs ដែលជាអ្នកគាំទ្ររបស់នាង ក្រោយពួកគេបានជួយនាង ឱ្យទទួលបានកម្លាំងចិត្តយ៉ាងច្រើននាពេលថ្មីៗនេះ។

Yeji 
Yeji 

មិនតែប៉ុណ្ណោះ Yeji ថែមទាំងព្យាយាមរុញច្រានអារម្មណ៍របស់នាងមួយឡែក ប៉ុន្តែ MIDZYs តែងតែគាំទ្រ និងលើកទឹកចិត្តនាងឱ្យចែករំលែក អារម្មណ៍របស់នាងជាមួយនឹងពួកគេ តារាស្រីរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា មូលហេតុដែលនាងយំគឺដោយសារភាពរីករាយ មិនមែនដោយសារតែនាងពិបាកចិត្តនោះទេ ព្រោះទោះបីជាក្នុងគ្រាដ៏លំបាករបស់នាងក៏ដោយ ក៏នាងតែងតែប្រាកដថាអ្នកគាំទ្ររបស់នាងនឹងមិនព្រួយបារម្ភពីខ្លួននាងឡើយ។

ប៉ុន្តែតើអ្នកដឹងទេ ខ្ញុំពិតជាទទួលបានកម្លាំងចិត្តយ៉ាងច្រើន MIDZY សូមអរគុណច្រើន៕

Yeji

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T