ស្រមៃទៅមើល នៅពេលដែលអ្នកស្ថិតនៅកំពស់ ១គីឡូម៉ែត្រពីដី ហើយឈរលើខ្សែដ៏តូចមួយ អ្នកប្រាដកជាភ័យដល់ថ្នាក់ លេចនោមដាក់ខោ ឬ ស្រែកហៅម៉ែឲ្យជួយច្បាស់ជាមិនខាន។

យ៉ាងណាមិញ មានស្រ្ដីពីរបីនាក់ ដែលមិនខ្លាចទីខ្ពស់ បានមកបង្ហាញសមត្ថិភាពដ៏ខ្លាហានរបស់ពួកគេ ដោយដើរលើខ្សែរ៉ក ដែលមានកំពស់ ១,០០៥ម៉ែត្រពីដី។ លើសពីការដើរតែមួយមុខ ពួកគេថែមទាំង បត់បែនខ្លួនជាច្រើនចលនា ដោយរក្សាលំនឹងរបស់ពួកគេបានយ៉ាងល្អ។

កញ្ញា Emily Sukiennick និង Hayley Ashburn បានប្រើខ្សែរ៉កមួយខ្សែ ដាក់នៅកំពស់ ១,០០៥ម៉ែត្រពីដី នៅតំបន់ភ្នំ Taft Point រដ្ឋ California សហរដ្ឋអាមេរិក។

ខាងក្រោមនេះគឺជារូបភាពដ៏អស្ចារ្យ ដែលបង្ហាញពីការដើរលំនឹង លើខ្សែរ៉ក ដែលមានកំពស់លើសពី១គីឡូម៉ែត្រពីដី ដែលថតដោយលោក Jared Alden អាយុ ៣១ឆ្នាំ ដែលស្ញប់ស្ញែងនឹងការ សំដែងរបស់កញ្ញាៗដែរដើរលើខ្សែ គួរឲ្យព្រឺក្បាល។ ទោះជាពួកគេ មានឧបករណ៍ជំនួន ចងជាប់ចង្កេះក៏ដោយ តែពួកគេពិតជាមានភាពក្លាហានណាស់ ដែលហ៊ានដើរលើខ្សែដ៏គ្រោះថ្នាក់នេះ។ មានមនុស្សជាច្រើន ដែលមិនអាចធ្វើដូចជាពួកគេបាន ទោះជាដឹងថាមានខ្សែជំនួយក៏ដោយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ពួកគេទាំងពីរ? សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]