បុរសជនជាតិចិនម្នាក់ បានចំណាយពេលអស់ ៦ឆ្នាំ ក្នុងការបង្កើតនូវកូនភ្នំសិប្បនិមិត្តមួយ ក្នុងក្ដីស្រមៃរបស់គាត់ ដែលមានទីតាំងនៅពីលើដំបូលអគារមួយ ក្នុងទីក្រុងប៉េកាំង។

សាស្រ្ដាចារ្យដ៏ចម្លែកមួយរូបឈ្មោះ ចាង លីន (Zhang Lin) បានជញ្ជូនកំទេចថ្មរាប់តោន ឡើងទៅដំបូលនៃអគារស្នាក់នៅមួយ ដើម្បីសាងសង់ផ្ទះក្នុងក្ដីស្រមៃ របស់គាត់ ដែលមានរូបរាងដូចជាកូនភ្នំមួយ។ នៅលើភ្នំនោះក៏មានសួនច្បារផងដែរ ហើយថ្មគឺជាថ្មភ្នំពិតៗ ដែលមើលទៅដូចជាភ្នំ ដ៏តូចមួយ ស្ថិតនៅពីលើអគារ។

ផ្ទុយទៅវិញ ទង្វើររបស់គាត់ បានធ្វើឲ្យអ្នកជិតខាង មានទុក្ខព្រួយយ៉ាងខ្លាំង ជាងក៏រំភើប និងស្ងើចសរសើរពីស្នាដៃរបស់គាត់ ព្រោះពួកគេបារម្មណ៍ថា ថ្ងៃណាមួយអគារនឹងបាក់ស្រុត។ ម្យ៉ាងវិញទៀត ការសាងសង់ភ្នំរបស់គាត់ មិនធ្លាប់បានទទួល ការយល់ស្របឡើយពីអ្នកជិតខាងឡើយ មានផ្ទះខ្លះត្រូវលិចទឹកតាមពិតាន និងជញ្ជាំង ដោយសារតែមានស្នាមប្រេះថែមទៀតផង។ លើសពីនេះ ជារៀងរាល់ថ្ងៃ ពួកគេត្រូវទ្រាំរស់នៅជាមួយនឹងសំលេងរំខាន ពេលដែលបុរសដ៏ចម្លែកនោះ ធ្វើការម្ដងៗ។

លោក លីន ត្រូវប្រឈមមុខនឹងការកំទេចគំរោងរបស់គាត់ បើការសាងសង់នេះ ផ្ដល់នូវអសន្តិសុខដល់អ្នកជិតខាង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គំនិតច្នៃប្រឌិតរបស់លោកសាស្រ្ដាចារ្យ ចាង លីន? សូមទស្សនារូបភាពខាងក្រោម៖











កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]