បើបានអានហើយ កុំឲ្យដូចនាង! នេះជាមូលហេតុ ដែលខ្ញុង ជំពាក់បំណុល គេឡេីងដល់ទៅ ៥០ម៉ឺនដុល្លារ

//s9.kh1.co/97/97b55208ae4492150a173eb23c7a4ef408a3d327.jpg
តារា & កម្សាន្ដ

 ១៨-តុលា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

មូលហេតុ ឡេីងបំណុលដល់៥០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយតារាកំប្លែងសំបូរវោហាស័ព្ទចាក់ទឹកមិនលិច អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសថា​ រូបនាងនឹងដើរចូលគុក ដោយសារជំពាក់បំណុលខ្ពស់កប់ពពកពេក លែងមានលទ្ធភាពសងដល់ម្ចាស់បំណុល ប្រហែលខ្ទង់២០ នាក់ មានទាំងខ្មែរ និងចិន។ នេះបើតាមការឡាយវីដេអូរបស់តារាកំប្លែងរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើតាមការឱ្យដឹងពីរូបនាងនោះ បំណុលដែលនាងជំពាក់ នោះ មានប្រមាណ ៥០ ម៉ឺនដុល្លារអាមេរិក ដោយខ្ចីចាប់ពីខ្ទង់រាយរងឡើងទៅ ពោលគឺ ខ្ទង់រយដុល្លារ រហូតដល់ ខ្ទង់ម៉ឺនដុល្លារឯណោះ បូករួមជាមួយការប្រាក់ក៏ខ្ពស់ថែមទៀត ធ្វើឱ្យនាងរកប្រាក់ទៅសងគេ ក្នុងមួយខែ ដល់ម៉ឺនដុល្លារ។

បើតាមការរៀបរាប់របស់សាម៉ីខ្លួន តារាកំប្លែងនាង ខ្ញុង បានប្រកាសនៅលើការឡាយលើបណ្តាញសង្គមហ្វេសប៊ុក  ទាំងក្តុកក្តួល ថា មូលហេតុដែលនាំឱ្យនាង វណ្ឌក ក្នុងបំណុលបែបនេះ ព្រោះតែ នាងមិនចេះគ្រប់គ្រងលុយកាក់ ចាយមិនដឹងមុខមិនដឹងក្រោយ រកប្រាក់ដកពីនេះដាក់ពីនោះ ក្នុងគោលបំណងពង្រីកមុខរបរបន្ថែម ដោយនាងទៅខ្ចីបុលលុយគេបន្ថែមទាំងមិនសងគេ ហើយពេលដែលនាង បានលុយចំណេញពីមុខរបរ នាងយកលុយទៅទិញគ្រឿងអលង្ការ ឡាន មួយវិញទៀត គឺសងមួយ ចូលមួយ ព្រោះមានម្ចាស់បំណុលច្រើន តាមការរៀបរាប់ពីតារាកំប្លែងរូបនេះ មាន២០ នាក់ឯណោះ និង មួយវិញទៀតដោយសារតែការប្រាក់នៃកម្ចី មានអត្រាការប្រាក់ខ្ពស់ទៀតផង។

ក្នុងនោះ តារាកំប្លែង ស្រេង សុកាន់ដា ហៅ ខ្ញុង បានប្រកាសសុំជំនួយ ១ ដុល្លារម្នាក់ ពីបងប្អូនសប្បុរសជន ដែលមានចិត្តមេត្តាធ្វើបុណ្យ ផ្តល់ដល់រូបនាង ដើម្បីជួយទំនុកបំរុងដល់ការសិក្សារបស់កូនៗរបស់នាងផងដែរ៕

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T