ភ្នំពេញ៖ បុរសជាកម្មករ សំណង់ម្នាក់ ត្រូវចរន្តភ្លើងម៉ូទ័រ បុកបំបែកថ្ម ឆក់ស្លាប់ យ៉ាងអាណោចអាធម៌ នៅក្នុងការដ្ឋាន សំណង់មួយកន្លែង ដែលស្ថិតនៅ តាមបណ្តោយ ផ្លូវនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ ។

បុរសដែលបានសា្លប់ ខាងលើនេះ មានឈ្មោះ អ៊ុត ទិត អាយុ២២ឆ្នាំ មានទីលំនៅនៅភូមិសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ មានប្រពន្ធឈ្មោះ គង់ ថារី អាយុ២៣ឆ្នាំ ។ ប៉ុន្តែមិនបានមកធ្វើការជាមួយគ្នាទេ គឺនៅចាំផ្ទះ ឯស្រុក កំណើត ។

យុវជនឈ្មោះ រស់ រចនា ដែលបានធ្វើការ ជាមួយជនរងគ្រោះ បាននិយាយថា នៅព្រឹកថ្ងៃកើតហេតុ លោក និងជនរងគ្រោះ បានចូលទៅ ធ្វើការដោយកាន់ម៉ូទ័របុក បំបែកថ្មសសរគ្រឹះ ម្នាក់មួយគ្រឿង ។ ខណ:កំពុងធ្វើការបំបែកថ្ម សសរគ្រឹះនោះ ស្រាប់តែលឺសម្រែករបស់ ជនរងគ្រោះស្រែកថា ជួយផង ខ្ញុំឆក់ខ្សែភ្លើងហើយ ។ យុវជន រចនា បន្តទៀតថា ពេលនោះ ក្រុមកម្មករក៏ស្ទុះ ទៅជួយជនរងគ្រោះ ដែលបានដួលចូលទឹកភក់ និងលើកជនរងគ្រោះចេញពី ទឹកភក់ទៅធ្វើចលនា ដើម្បីសង្រ្គោះជីវិត ប៉ុន្តែអកុសល ជនរងគ្រោះផុតដង្ហើម ស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ច មូលដ្ឋាន និងនគរបាល ជំនាញ បានចុះពិនិត្យ និងធ្វើ កោសល្យវិច័យ លើសព រួចប្រគល់សពជូនឪពុកដឹក យកទៅធ្វើបុណ្យ តាមប្រពៃណី នៅស្រុកកំណើត ខេត្តស្វាយរៀង ក្រោមការជួយជ្រោមជ្រែង និងឧបត្ថម្តរបស់ម្ចាស់ សំណងផងដែរ ៕









ដោយៈ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]