ភ្នំពេញ៖ បុរស៣នាក់ បានរងរបួសធ្ងន់ធ្ងរ ក្នុង ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរ ដោយរថយន្ត CRV មួយគ្រឿង បាន បើកបុកយ៉ាងពេញទំហឹងទៅលើពួកគេ ខណៈកំពុងជិះម៉ូតូឌុបគ្នាកាលពីម៉ោងប្រមាណ ៨និង៤០នាទីយប់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ ១៦៣ កែង ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។

សក្សីនៅកន្លែងហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរថយន្ត CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2I- 9507 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ១៦៣ ពីជើងទៅត្បូង។ លុះដល់កន្លែងកើតហេតុ ខាងលើ ក៏ជ្រុលចង្កួតទៅបុកម៉ូតូស្មាស់វី មួយគ្រឿង ពណ៌ក្រហមពេញទំហឹង តាមបណ្តោយផ្លូវ៣៦០ ក្នុងទិសដៅ ពីកើតទៅលិច ដែលបើកបរក្នុងល្បឿនលឿនដែរនោះ បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ទាំងបីនាក់។

ក្រោយកើតហេតុនគរបាលចរាចរណ៍ បានចុះទៅអន្តរាគមន៍ធ្វើការវាស់វែងអូសយកទៅរក្សាទុក នៅខណ្ឌចំការ មន រង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕






ដោយៈ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]