អីយ៉ាស់! លេចឮថា អតីតគ្រូ Juventus រូបនេះ គ្រោងទៅជំនួសតំណែងលោក Koeman នៅ Barca

//s9.kh1.co/90/9054d4f7bd8c386b237ac3668986a111f3e8c3ff.jpg
កីទ្បា

 ១៤-តុលា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

គ្រូល្បីឈ្មោះម្នាក់នេះជិតមកដឹកនាំ Barca ហើយ

អឺរ៉ុប៖ ភ្នាក់ងាររបស់លោក Andrea Pirlo បានធ្វើការបញ្ចាក់ថា លោកនឹងអាចមកដឹកនាំនៅ Barcelona ក្នុងថ្ងៃណាមួយនាពេលអនាគត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Andrea Pirlo
លោក Andrea Pirlo

ជាការពិតណាស់ លោក Pirlo បានបញ្ចប់ភារកិច្ចជាមួយនឹងក្លិប​ Juventus តាំងពីខែមេសា មកម្ល៉េះ ហើយលោកក៏កំពុងតែមានទំនាក់ទំនងក្នុងការមកដឹកនាំនៅកីឡដ្ឋាន Camp Nou ផងដែរ បន្ទាប់ពីមានដំណឹងក្នុងការបណ្តេញគ្រូចាស់រសប់ក្លិបគឺ លោក Ronald Koeman។

លោក Ronald Koeman
លោក Ronald Koeman

លោក Tullio Tinti ដែលជាភ្នាក់ងាររបស់លោក Pirlo បានលើកឡើងទៀតថា  លោកមិនទាន់បានបើកការពិភាក្សាអ្វីជាមួយក្លិបនៅឡើយទេ ប៉ុន្តែលោកជឿជាក់ថា វានឹងអាចកើតឡើងនៅថ្ងៃណាមួយក្នុងពេលអនាគត។

គួរបញ្ចាក់ផងដែរថា កាលនៅ Juventus លោក Pirlo បានដឹកនាំក្រុមឲ្យឈ្នះបាន ៣៤ប្រកួត ស្មើ ១០ប្រកួត និង ចាញ់ ៨ប្រកួត ក្នុងចំណោមការប្រកួត ៥២លើក៕

ប្រភព Sportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T