អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្លិប Manchester United កីឡាករ Jesse Lingard ថាគេអរគុណទៅដល់ Bruno Fernandes ដែលជាអ្នកជួយផ្តល់កម្លាំងចិត្តឲ្យគេកាលពីគេធ្លាក់ជើងនៅរដូវកាលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ Lingard ប៊ិះនឹងបាត់បង់តំណែងនៅក្នុងក្លិបហើយ កាលពីរដូវកាលមុន ដោយសារតែការបង្ហាញទម្រង់លេងមិនសូវបានល្អរបស់គេ។ ទោះយ៉ាងអ្វីៗក៏បានចាប់ផ្តើមផ្លាស់ប្តូរ បន្ទាប់ពីគេត្រលប់មកពីការខ្ចីជើងរបស់ក្រុម West ham United វិញ។
Lingard បាននិយាយថា៖
ខ្ញុំមានបញ្ហាច្រើនណាស់នៅក្នុងគ្រួសារ ហើយវាពិតជាបានធ្វើឲ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្តនិងផ្លូវកាយខ្ញុំខ្លាំងណាស់។ ទោះជាយ៉ាងណាក្តី ខ្ញុំបានចាំថ្ងៃមួយដែល Bruno បានដើរមកនិយាយប្រាប់ខ្ញុំថា គេចង់ឃើញ Lingard ដែលជាមនុស្សរឹងមាំដូចដែលគេធ្លាប់ស្គាល់វិញ ពេលនោះហើយជាពេលដែលខ្ញុំភ្ញាក់រលឹក ដឹងខ្លួនឯងថា ខ្លួនមិនមែនេជាខ្លួនដូចរាល់ដង៕
ប្រភព៖ 90min