ជាថ្មីម្ដងទៀត! កំណត់ត្រាស្ត្រីខ្ពស់បំផុតលើពិភពលោក បានទៅលើស្ត្រីតួកគីរូបនេះ

//s9.kh1.co/78/7850b12339408a8698187a57f32b8139fe6da03a.jpg
សង្គម

 ១៣-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មានកម្ពស់នៃការឈរចំនួន២១៥.១៦ម៉ែត្រ ដោយលទ្ធផលនៃការខ្ពស់របស់នាង គឺបណ្ដាលមកពីជំងឺមួយ

តួកគី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីប្រទេសតួកគី បានក្លាយទៅជាម្ចាស់កំណត់ត្រាពិភពលោកហ្គីនណេស ដែលនាងជាស្ត្រីខ្ពស់បំផុតលើពិភពលោក និងកំពុងមានជីវិតរស់នៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Rumeysa Gelgi មានកម្ពស់នៃការឈរចំនួន២១៥.១៦ម៉ែត្រ ដោយលទ្ធផលនៃការខ្ពស់របស់នាង គឺបណ្ដាលមកពីជំងឺមួយឈ្មោះថា Weaver syndrome ដែលធ្វើឲ្យមានការលូតលាស់លឿនតាំងពីវ័យក្មេង។ ហើយនេះជាលើកទី២ហើយ​ ដែលនាងបានទទួលស្គាល់ពីកំណត់ត្រាពិភពលោកហ្គីនណេស ដែលកាលពីឆ្នាំ២០១៤ នាងត្រូវបានគេស្គាល់ថាជាក្មេងជំទង់ខ្ពស់ជាងគេបំផុតផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះ ភាគច្រើននាងពឹងផ្នែកទៅលើរទេះរុញ និងឈើច្រត់ ជាជាងដើរដោយខ្លួនឯងផ្ទាល់។

គួរម្លឹកដែរថា ស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ធ្លាប់បានកាន់កាប់ដោយស្ត្រីជនជាតិចិនមុនពេលគាត់ទទួលមរណភាព ដោយមានកម្ពស់ចំនួន២៤៦.៣ម៉ែត្រឯណោះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T