តួកគី៖ ស្ត្រីម្នាក់អាយុ២៤ឆ្នាំ មកពីប្រទេសតួកគី បានក្លាយទៅជាម្ចាស់កំណត់ត្រាពិភពលោកហ្គីនណេស ដែលនាងជាស្ត្រីខ្ពស់បំផុតលើពិភពលោក និងកំពុងមានជីវិតរស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា នាង Rumeysa Gelgi មានកម្ពស់នៃការឈរចំនួន២១៥.១៦ម៉ែត្រ ដោយលទ្ធផលនៃការខ្ពស់របស់នាង គឺបណ្ដាលមកពីជំងឺមួយឈ្មោះថា Weaver syndrome ដែលធ្វើឲ្យមានការលូតលាស់លឿនតាំងពីវ័យក្មេង។ ហើយនេះជាលើកទី២ហើយ ដែលនាងបានទទួលស្គាល់ពីកំណត់ត្រាពិភពលោកហ្គីនណេស ដែលកាលពីឆ្នាំ២០១៤ នាងត្រូវបានគេស្គាល់ថាជាក្មេងជំទង់ខ្ពស់ជាងគេបំផុតផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះ ភាគច្រើននាងពឹងផ្នែកទៅលើរទេះរុញ និងឈើច្រត់ ជាជាងដើរដោយខ្លួនឯងផ្ទាល់។
គួរម្លឹកដែរថា ស្ត្រីដែលមានកម្ពស់ខ្ពស់បំផុតលើពិភពលោក ធ្លាប់បានកាន់កាប់ដោយស្ត្រីជនជាតិចិនមុនពេលគាត់ទទួលមរណភាព ដោយមានកម្ពស់ចំនួន២៤៦.៣ម៉ែត្រឯណោះ៕
ប្រភព: Daily Mail
សូមទស្សនារូបភាពខាងក្រោម៖