តម្លៃមាសនៅលើទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃដោយសារមូលហេតុ៣យ៉ាង

//s9.kh1.co/71/715edd1247de04d308661f0df5192f2e3875b999.jpeg
សង្គម

 ៣០-មិថុនា-២០២៥ ១ល្ងាច · ១០ ម៉ោងមុន

តម្លៃមាសនៅលើទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃដោយសារមូលហេតុ៣យ៉ាង

នៅថ្ងៃទី ២៩មិថុនាឆ្នាំ ២០២៥ នេះតម្លៃមាសនៅលើទីផ្សារកម្ពុជាបានធ្លាក់ថ្លៃមកនៅត្រឹម ៣៩៧ដុល្លារក្នុង១ជី ដែលកាលពីសប្តាហ៍មុននេះ មានតម្លៃរហូតដល់ ៤០៥ដុល្លារក្នុងមួយជី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកវិភាគសេដ្ឋកិច្ចទីផ្សារមាសនៅប្រទេសកម្ពុជាបានលើកអំពីមូលហេតុមួយចំនួនដែលជារួមយើងឃើញមានមូលហេតុ៣យ៉ាង ដែលបណ្ដាលឲ្យមាសនៅទីផ្សារប្រទេសកម្ពុជាបានធ្លាក់ថ្លៃ។

ទី១គឺបទឈប់បាញ់គ្នារវាងអ៉ីស្រាអែលនិងអ៉ីរ៉ង់ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤មិថុនា។

ទី ២គឺការរំសាយក្តីបារម្ភទាក់ទងទៅនឹង គោលនយោបាយតម្លើងពន្ធនាំចូលអាមេរិករបស់លោកត្រាំដែលពេលនេះបានចាប់ផ្ដើមសម្របសម្រួលលើពន្ធបរិក្ខាផ្សេងៗជាពិសេសគឺភាពតានតឹងរបស់អាមេរិកនិងចិនដែលបានកំណត់ត្រឹមថ្ងៃទី៩កក្កដាខាងមុខនេះ។

និងទី៣ គឺតម្លៃមាសធ្លាក់ចុះពីព្រោះលុយនិងការវិនិយោគមួយចំនួននៅពេលនេះបានងាកទៅបាញ់ឆ្ពោះទៅលើទីផ្សារស្តុកភាគហ៊ុនវិញ។

សូមបញ្ជាក់ថាតម្លៃមាសនៅទីផ្សារកម្ពុជាបានធ្លាក់ចុះពី ៤០៥ដុល្លារមកនៅត្រឹម៣៩៧ដុល្លារក្នុងមួយជីនេះបានកើតឡើងបន្ទាប់ពីតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះពី ៣៣២៧ដុល្លារក្នុងមួយអោនមកនៅត្រឹម ៣២៨៨ក្នុងមួយអោន៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T