ខេត្ត​សៀម​រាប  ៖ ស្រ្តី​ជាប់​ចោទ​លួច​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង​​ម៉ាក​ NOKIA នៅ​ក្នុង​ផ្សារ​លើ​ធំ​ថ្មី ត្រូវ​ប្រជា​ពលរដ្ឋ​​ឃើញក៏​ទម្លាក់​ចោល​រួច​រត់​គេច​តែ​ត្រូវ​ សន្តិសុខផ្សារចាប់​​ជាប់​​ រួច​បញ្ជូន​ទៅ​​កាន់​ប៉ុស្តិ៍​ស្លក្រាម កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេសា ។

លោក​អនុសេនីយ៍​ត្រី​រិន ម៉ុន នាយ​ប៉ុស្តិ៍​​រដ្ឋបាល​ស្លក្រាម ​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ស្ត្រី​​សង្ស័យ​​ឈ្មោះ​កែវ ស្រស់​​ អាយុ​៤៩​ឆ្នាំ​ មាន​លំ​នៅ​​​​ក្នុង​ភូមិ​នរា ឃុំ​នរា ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ។ ស្ត្រី​នេះ​សារភាព​ថា​ធ្លាប់​លួច​គេ​ក្នុង​ផ្សារ​សរុប​ចំនួន​​១០​លើក ​ក្នុងនោះ​នៅ​ផ្សារ​​ច្បារ​អំពៅ​ រាជ​ធានីភ្នំពេញ​ ចំនួន​៨​លើក និង​នៅ​ខេត្ត​សៀម​រាប​ក្នុង​ផ្សារ​លើ​ចំនួន​​២​លើក ។ លើក​ទី១-​នៅ​​ឆ្នាំ​២០០៩ ​ក្នុង​ផ្សារ​ច្បារ​អំពៅ បន្លំលួច​ត្រី​បាន​ចំនួន​២​គីឡូក្រាម ។ លើក​ទី​២​​​ឆ្នាំ​ដដែល​ បន្លំ​លូក​យក​ទូរស័ព្ទ​ដៃ​ម៉ាក NOKIA ១​គ្រឿង ។​ លើក​ទី​៣​បន្លំលួច​យក​ស្ពៃ​ក្តោប​​៥​គីឡូក្រាម​​​​​​​​​​​​​​​​​​​ ។ លើក​ទី​៤​បន្លំ​លួច​យក​ទូ​រស័ព្ទ​ដៃ​អ្នក​លក់​ត្រី​តែ​ត្រូវគេ​ចាប់​ជាប់​​ ប្រគល់​ឱ្យ​សមត្ថកិច្ច​​ ខណ្ឌ​ច្បារ​អំពៅ តែ​បន្ទាប់​ពី​​អប់​រំ​ និង​ព្រមាន​ក៏​ដោះ​លែង​វិញ ។ លើក​ទី​៥​បន្លំ​លួច​យក​ស្ពៃ​ក្រញាញ់​បាន​៣​គីឡូ​ក្រាម​​យក​ទៅ​លក់​ក្នុង​ ផ្សា​រ​ស្ទឹង​មាន​ជ័យ ។ លើក​ទី​៦​នៅ​ចុង​ឆ្នាំ​២០១១ បន្លំ​លួច​យក​បន្លែ​ឆៃ​ថាវ​បាន​​២​គីឡូក្រាម​យក​ទៅ​ហូប​ខ្លួន​ឯង ។ លើក​ទី​​៧ និង​ទី​៨ នៅ​ចុង​ឆ្នាំ​២០១១ និង​ដើម​ឆ្នាំ​២០១២ បន្លំ​យក​បន្លែ​ខាត់​ណា​បាន​៨​គីឡូ​ក្រាម​យក​ទៅ​លក់​នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ ។ លើក​ទី​៩​មក​ដល់​​ខេត្ត​​សៀម​រាប​ចូល​ផ្សារ​ត្រី​លួច​បាន​​ត្រី​៣​គីឡូ​ ក្រាម​យកទៅ​​ហូប​ជា​មួយ​​បង​ប្អូន ។

លើក​ទី​១០​​នៅ​ថ្ងៃ​ទី​២០ មេសា វេលា​ម៉ោង​៣​​រំលង​អធ្រាត្រ​​ធ្វើ​ដំណើរ​ពី​ភូមិ​នរា ឃុំ​នរា ស្រុក​​សង្កែ ខេត្ត​​បាត់​ដំបង​ដល់​​ខេត្ត​​សៀម​រាប​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ចូល​ផ្សារ​លើ​ធំថ្មី​កន្លែង​លក់​ត្រី​​បន្លំ​បើក​គន្លឹះ​កាបូប​គេ​លួច​​យក​ ទូរស័ព្ទ​​ដៃ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]