អាយុច្រើនទុកម្តុំសិន! ហេង កែវនីតា នៅតែក្មេងស្អាត ទោះវ័យក្រែលបន្តិចមែនក្តី

//s9.kh1.co/03/036b9bae0ab7e508f7182b19f57a2899bb139569.jpg
តារា & កម្សាន្ដ

 ១៣-តុលា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ញ៉ាក់សាច់ណាស់!​ ហេង កែវនីតា​ បង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឃើញហើយមិនសរសើរមិនបានសោះឡើយ។

ភ្នំពេញ៖ ហេង កែវនីតា​ គឺជាពិធីការនីមួយដែលមានប្រជាប្រិយភាពខ្លាំងក្នុងប្រទេសកម្ពុជា ដែលរយៈច្រើនឆ្នាំមកហើយ ដែលកន្លងមកពិធិការនីរូបនេះបានបម្រើអារម្មណ៍មហាជន តាមរយៈកម្មវិធីកម្សាន្តនានា ដោយប្រើប្រាស់វោហាស័ព្ទមិនចេះរីងស្ងួតសោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ មកទល់ពេលបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែរក្សាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនដដែល ដោយសារតែទេពកោសល្យ រួមទាំងការថែរក្សាសម្រស់នៅក្មេងជាងវ័យទៀតនោះ ដែលធ្វើឲ្យ​តារារូបនេះឈរនៅចំណុចខ្ពស់ដដែល។

ដោយឡែក នៅក្នុងពេលថ្មីៗនេះ ហេង កែវនីតា​ បានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយមានសម្លៀកបំពាក់ឈុតរ៉ូបពណ៍ទឹកក្រូច ដែលមានលក្ខណៈសមជាមួយសម្បុរសខ្ចី និងរាងស្វែលល្វត់ល្វន់របស់កញ្ញាណាស់ មើលទៅគឺគួរឲ្យ​ស្រលាញ់ណាស់ ទោះបីកញ្ញាមានវ័យរាងជ្រេបន្តិចមែន ប៉ុន្តែសម្រស់វិញក្មេងល្មមៗសុំខ្មាស់។

ក្រៅពីនេះ អ្នកគាំទ្របាននាំគ្នាសរសើរដល់ តារាស្រីរូបនេះ ដែលរក្សាសម្រស់បាននៅស្អាត ទោះបីជាអាយុចេះតែកើនឡើង និងរួមទាំងមម៉ាញឹកនឹងការងារយ៉ាងណាក្តីក៏ដោយចុះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា (រូបថ្មី)
ហេង កែវនីតា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T