មិត្តហ្វូន ចេញផ្សាយវីដេអូភាគអប់រំ «មាគ៌ាព្រះធម៌» ដើម្បីបំផុសការធ្វើអំពើល្អ

//s9.kh1.co/8e/8e680f6828526ce1070e2eb94ee9b199190093fe.jpg
សង្គម

 ១១-តុលា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា បាន​ផ្សព្វផ្សាយ​មាតិកាវីដេអូ​អប់រំ​ជាច្រើន ក្នុងនោះមាតិកា​វីដេអូភាគ​ដែល​មាន​ចំណងជើងថា «មាគ៌ា​ព្រះធម៌»

ភ្នំពេញ៖ មិត្តហ្វូន ដែលជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ឌីជីថល​នៅកម្ពុជា បាន​ផ្សព្វផ្សាយ​មាតិកាវីដេអូ​អប់រំ​ជាច្រើន ក្នុងនោះមាតិកា​វីដេអូភាគ​ដែល​មាន​ចំណងជើងថា «មាគ៌ា​ព្រះធម៌» ដែល​ជំរុញនិងផ្សព្វផ្សាយអំពើ​ល្អទៅដល់​សាធារណជន បានទទួល​ជោគជ័យ​យ៉ាងខ្លាំង​ក្នុងការទាក់ទាញ​ចំណាប់អារម្មណ៍របស់អ្នកទស្សនា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

«មាគ៌ាព្រះធម៌» គឺជាផ្នែកមួយ​នៃ​គំនិតផ្ដួចផ្ដើម​ទំនួលខុសត្រូវផ្នែក​សង្គមរបស់​ក្រុមហ៊ុន មិត្តហ្វូន ក្នុង​គោលបំណងផ្ដល់​ការកម្សាន្ត​ដល់​ប្រជាជន​កម្ពុជា ក៏ដូចជា​បំផុសទឹកចិត្ត​ពួកគេ​ឲ្យ​យល់អំពី​អំពើ​ល្អ គុណ​តម្លៃ និង​វិធីដែល​ព្រះពុទ្ធ​បាន​បង្រៀន ។ មាតិកា​វីដេអូ​នេះ​បានចេញ​ផ្សាយ​បន្ទាប់ពី​ការទទួល​បាន​ជោគជ័យ​ដ៏គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​មាតិកា​វីដេអូគំនូរជីវចល ក្រោម​ចំណងជើងថា «ក្រដាស ស» ដែល​​មាតិកា​វីដេអូនេះ​មាន​អ្នក​ទស្សនា​យ៉ាងច្រើន​ក្រៃលែង​នៅ​លើ​ទំព័រអ្នកគាំទ្រ​ហ្វេសប៊ុក​ និង​ យូធូប របស់​មិត្តហ្វូន ។ នេះ​បើ​យោងតាម​ការឲ្យ​ដឹង​របស់​លោក ញ៉ុង ឌិនថន អគ្គនាយករង​ក្រុមហ៊ុន​មិត្តហ្វូន ។

«មាគ៌ា​ព្រះធម៌»
«មាគ៌ា​ព្រះធម៌»

លោក ឌិនថន បានមានប្រសាសន៍ថា 

«រឿង​និទាន​ទាំងឡាយនៅក្នុង​វីដេអូភាគ «មាគ៌ាព្រះធម៌» ផ្អែក​តាម​ប្រវត្តិរឿងរ៉ាវ​នានា​របស់​ព្រះពុទ្ធ ដែល​តំណាង​ឲ្យ​សាសនា​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។» លោក​បាន​បន្ត​ថា​«មាតិកាវីដេអូនេះ​ធ្វើ​ឲ្យ​ដំណើររឿងរបស់ព្រះពុទ្ធ​មាន​ជីវិតរស់រវើកឡើងវិញ និង​បំផុស​គោលគំនិតនៃការសាង​អំពើ​ល្អ​នៅក្នុងជីវិតរស់នៅរបស់មនុស្សគ្រប់រូប ។»

លោក ឌិនថន

ភាគទីមួយ​នៃវីដេអូ «មាគ៌ាព្រះធម៌» បាន​ចេញ​ផ្សាយ​នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែល​មានរយៈ​ពេល​ជាង​មួយឆ្នាំហើយ ។ គិតមកទល់នឹង​ពេលនេះ មាគ៌ាព្រះធម៌ ចេញផ្សាយបាន ៥៩ភាគ​ហើយ ដោយ​ផ្សាយ​មួយ​ភាគ​ក្នុង​មួយ​សប្ដាហ៍ ហើយ​មានចំនួននៃ​ការ​​ទស្សនា​សរុប​នៅលើ​ យូធូប ជិត ២០លានដង​ហើយ ។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺ​ថា វីដេអូ​ភាគ«មាគ៌ាព្រះធម៌» បាន​ទទួល​ចំណាប់អារម្មណ៍​វិជ្ជមាន​ច្រើន​ពី​សំណាក់អ្នកទស្សនា ដោយ​មានភាគមួយ​នោះដែលមាន​ចំណងជើងថា «ព្រះបាទ ពិម្ពិសារនិងញាតិ» ដែល​ចេញ​ផ្សាយកាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ មាន​ចំនួនអ្នកទស្សនា​ជិត ១៨០.០០០ដង​ នៅ​លើ​ យូធូប ក្នុង​រយៈពេល​តែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ ។ ទស្សនានៅទីនេះ៖ 

យោងតាម​ក្រុមហ៊ុនមិត្តហ្វូន បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន ដែលរួមមានទំព័រ​ហ្វេសប៊ុក និង យូធូប ទទួលបាន​​អ្នកគាំទ្រ​យ៉ាងច្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពីការចេញផ្សាយ​មាតិកា​វីដេអូភាគអប់រំ​ទាំងនេះ ។ គិតត្រឹម​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ចំនួន​អ្នក​ subscribe យូធូប​ របស់ មិត្តហ្វូន បាន​កើនឡើង​ដល់ជិត ៨សែន​នាក់ រីឯ​ចំនួន​អ្នក​គាំទ្រ​ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនវិញ បានកើនឡើងដល់ ៤,៥លាន​នាក់​ហើយ ។

កន្លងមក ក្រុមហ៊ុន​មិត្តហ្វូន​បាន​បង្កើត​និង​ផ្សព្វផ្សាយ​មាតិកាយ៉ាងច្រើនសម្បូរបែប​ដោយ​មិន​គិត​ប្រាក់​កម្រៃ​ ដើម្បី​បម្រើដល់​ការកម្សាន្តរបស់​សាធារណជន ដូចជា វីដេអូគំនូរជីវចល​ «ក្រដាស ស», វីដេអូគំនូរជីវចល «មាគ៌ាព្រះធម៌», កម្រងភាពយន្តខ្លីបែបអប់រំ «គ្រាប់ពូជជីវិត», កម្មវិធី​កំប្លែង​ «ទឹកគ្រឿង TV»,​ កម្មវិធី​ប្រកួត​ Fun Fun, វីដេអូ​ផ្សព្វផ្សាយ​ពីអេកូទេសចរណ៍ និង​មាតិកា​វីដេអូ​កម្សាន្ត​ជាច្រើន​ទៀត នៅលើ បណ្ដាញ​សង្គម TikTok ជាដើម ។

ក្រុមហ៊ុន ​មិត្តហ្វូន មានវត្តមាន​នៅកម្ពុជា​ជាង ១២ឆ្នាំហើយ និង​កំពុង​បម្រើ​សេវាដល់អតិថិជន​ជាង ៩លាននាក់ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរគមនាគមន៍​ដ៏ធំជាងគេបំផុត​របស់ខ្លួន នៅក្នុង​ប្រទេសកម្ពុជា ។ បច្ចុប្បន្ន ក្រុមហ៊ុន​ក៏កំពុងផ្ដោត​សំខាន់ផងដែរ ទៅ​​លើ​ការផ្ដល់​​នូវ​ប្រព័ន្ធ​ឌីជីថលកាន់តែច្រើន​ថែមទៀត ដូចជា eMoney សម្រាប់ការទូទាត់ប្រាក់​តាមឌីជីថល, CamID ជា​មជ្ឈមណ្ឌល​ឌីជីថល​សម្រាប់​ការកម្សាន្តដ៏សម្បូរ​បែប, សេវា SelfCare, ប្រព័ន្ធ​ SIS សម្រាប់ការគ្រប់គ្រង​​សាលារៀន និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត៕

«មាគ៌ា​ព្រះធម៌»
«មាគ៌ា​ព្រះធម៌»
«មាគ៌ា​ព្រះធម៌»
«មាគ៌ា​ព្រះធម៌»
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T