ឆានលយូធូប (YouTube) របស់មិត្តហ្វូនទទួលបានអ្នកគាំទ្រ១លាននាក់ហើយ

//s9.kh1.co/bd/bd964cc8f8ee76160b707871ca01892a525f7cab.jpg
សង្គម

 ០១-វិច្ឆិកា-២០២២ ១២ល្ងាច · មួយឆ្នាំមុន

មិត្តហ្វូន (Metfone) ដែលជា​ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផល​មួយទៀតនៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ

មិត្តហ្វូន (Metfone) ដែលជា​ក្រុមហ៊ុនទូរគមនាគមន៍ និង​បច្ចេកវិទ្យាឌីជីថល​ឈានមុខគេនៅកម្ពុជា បានសម្រេចបាននូវសមិទ្ធផល​មួយទៀតនៅលើបណ្ដាញសង្គម ពោលគឺមានអ្នកគាំទ្រ (Subscribe) លើឆានលយូធូប (YouTube) របស់ខ្លួនបាន ១ លាននាក់ហើយ ដែលធ្វើឲ្យ​ក្រុមហ៊ុន​មិត្តហ្វូនមានទំព័រ យូធូប ដែលមានកំណើនលឿនជាងគេបំផុត​បើធៀបជាមួយ​នឹង​បណ្ដាក្រុមហ៊ុន​ក្នុងឧស្សាហកម្មទូរគមនាគមន៍នៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិត្តហ្វូន បានឲ្យដឹងថា សមិទ្ធផល​ដ៏អស្ចារ្យនៅលើ​ឆានលយូធូបនេះ ក៏ដោយសារតែ​កិច្ចខិតខំប្រឹង​ប្រែង​របស់ខ្លួន​ក្នុងការ​ផលិតនូវ​វីដែអូកម្សាន្ត និងអប់រំ ដែលមានការពេញនិយម​ជា​ច្រើន ជាពិសេស វីដេអូភាគគំនូរជីវចល ដែលមានចំណងជើងថា “ក្រដាសស” ដែលជា​វីដេអូកម្មវិធីអប់រំប្រចាំសប្ដាហ៍ផលិត​ដោយ​ក្រុមហ៊ុនមិត្តហ្វូនផ្ទាល់ ។  

https://s9.kh1.co/__image/w=650,h=650,q=100/ba/bad6602ed7e50173a245f5de096da7763619e0fd.png

វីដេអូភាគ​ដែលមានការពេញនិយម​មួយទៀតនៅលើ​ឆានលយូធូបរបស់មិត្តហ្វូនដែរនោះ គឺ​ “មាគ៌ា​ព្រះធម៌” ជាវីដេអូអប់រំ​បែបសាសនាដែលទទួលបានការគាំទ្រ ហើយបានជួយ​រួមចំណែក​​ក្នុងការ​បង្កើនការ​Subscribe ឆានលយូធូប​របស់ខ្លួនផងដែរ។

តាមរយៈ​សេវា និង​មាតិកាបែបឌីជីថល​របស់ខ្លួន ធ្វើឲ្យ​មិត្តហ្វូន កាលពីឆ្នាំមុន បាន​ឈ្នះពានរង្វាន់​ជា “ផលិតផល​អប់រំ និងបណ្ដុះបណ្ដាលល្អបំផុតប្រចាំឆ្នាំ” ពីកម្មវិធី Globee Awards ដែលផ្ដល់ជូន​សម្រាប់វីដេអូភាគ “មាគ៌ាព្រះធម៌” នេះ ។  

នៅឆ្នាំនេះ ក្រុមហ៊ុនមិត្តហ្វូនក៏បានឈ្នះពានរង្វាន់ពី Globee Awards ផងដែរ ​សម្រាប់កម្មវិធីទំនួល​ខុសត្រូវសង្គមប្រចាំឆ្នាំ ដែលបានផ្ដល់ចំពោះកម្មវិធីទូរទស្សន៍ “នេះមិនមែនជាសុបិន” របស់ខ្លួន។

មិត្តហ្វូន បាននិងកំពុង​​ផលិតមាតិកាកម្សាន្ត​កាន់តែ​ច្រើនឡើង​នៅលើ YouTube Shorts ជា​កម្មវិធីសម្រាប់វីដេអូខ្នាតខ្លី ហើយនេះជាយុទ្ធសាស្ត្រមួយ​ក្នុងចំណោមយុទ្ធសាស្ត្រនានា​ ដែលខ្លួនបានអនុវត្ត​ដើម្បី​ពង្រីក​មាតិកា​របស់ខ្លួន និងធ្វើឲ្យឆានលយូធូបរបស់ខ្លួនកាន់តែមានភាពទាក់ទាញខ្លាំងឡើង។

លោក ញ៉ុង ឌិនថន អគ្គនាយក​រង​ក្រុមហ៊ុនវៀតធេល ខេមបូឌា (មិត្តហ្វូន) មានប្រសាសន៍ថា៖ 

“ការដែលមានអ្នកគាំទ្រ ឬអ្នកជាវ (Subscribe) ១ លាននាក់ គឺជា​សមិទ្ធផលដ៏ធំធេង ហើយ​មិត្តហ្វូនពិតជាមានមោទនភាពចំពោះសមិទ្ធផលនេះយ៉ាងខ្លាំង។ សមិទ្ធផលនេះទៀតសោត គឺជា​តឹកតាង​ដែលបង្ហាញ​ឲ្យឃើញពីប្រជាប្រិយភាព​របស់ឆានលយូធូបរបស់មិត្តហ្វូន ក៏ដូចជា​ ភាពលេចធ្លោ​នៃវីដេអូ​ ដែលយើង​បានខិត​ខំប្រឹងប្រែង​ក្នុងការ​ផលិតទាំងអស់នោះ” ។

លោក ញ៉ុង ឌិនថន 

យោងតាម​របាយការណ៍នៅលើឆានលយូធូប​របស់មិត្តហ្វូន បានបង្ហាញថា ចំនួនអ្នកទស្សនា​សរុបមាន ១៥,១ លានដង ហើយ​ពេលវេលាទស្សនា​សរុបចំនួន ៣៦៩,៨ ពាន់ម៉ោង ។  

លោក លោក ញ៉ុង ឌិនថន  បានបន្តថា 

“តួលេខ និងរបាយការណ៍នេះ ពិតជា​ជួយផ្ដល់កម្លាំង​ចិត្ត​ដល់យើងខ្ញុំខ្លាំងមែនទែន ហើយធ្វើឲ្យ​មិត្តហ្វូន កាន់តែមានការ​ប្ដេជ្ញាចិត្តថែមទៀត​ក្នុងការ​ផលិត​មាតិកាឌីជីថល​ឲ្យបានច្រើនសម្រាប់ទស្សនិកជនទាំងអស់ ពោលគឺមាតិកា​ ដែលផ្ដល់ការ​កម្សាន្ត ព័ត៌មាន និងអប់រំ” ។

ក្រុមហ៊ុន មិត្តហ្វូន ជាប្រតិបត្តិករទូរគមនាគមន៍ធំជាងគេបំផុតមួយនៅ​កម្ពុជា ដែលសេវា​របស់ខ្លួនគ្របដណ្ដប់លើប្រជាពលរដ្ឋ ៩៩% នៃប្រជាពលរដ្ឋសរុប​របស់កម្ពុជា។

មិត្តហ្វូន​ផ្ដល់នូវសេវា​ជាច្រើនសម្បូរបែប​ដល់អ្នកប្រើប្រាស់ រួមមានកម្មវិធីតន្ត្រី និង​ការ​កម្សាន្ត រហូតដល់សេវា​ផ្ទេរប្រាក់ផងដែរ។

នៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមយ៉ាងសកម្ម​នៅ​ក្នុងដំណើរការ​បរិវត្តកម្មឌីជីថល តាមរយៈគម្រោងនានា​នៅក្នុងវិស័យអប់រំ កីឡា និងបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាគម្រោង​សុខុមាលភាពសង្គម​ផងដែរ ។

ជាមួយនឹង​អ្នកជាវ (Subscribe) លើឆានល​ទំព័រយូធូបរបស់ខ្លួនរហូតដល់ទៅ ១ លាននាក់បែបនេះ ដូច្នេះមិត្តហ្វូន នឹង​ដាក់ពាក្យស្នើសុំប៊ូតុងមាស (Gold Play Button) ពីយូធូប ដូច្នេះ មិត្តហ្វូនជា ក្រុមហ៊ុនទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលនឹងទទួលបានប៊ូតុងមាសនេះ៕

https://s9.kh1.co/__image/w=650,h=488,q=100/15/15a8e9fe5c66be2395a3aa08bd766910fc21f4ec.jpg
https://s9.kh1.co/__image/w=650,h=488,q=100/e8/e82bf016c51bddf0a10120bbe5faa5d4262ace08.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T