ខេត្តបន្ទាយមានជ័យ ៖ ខ្លែងយន្ត (Paramotor) មួយគ្រឿង ត្រូវបានគេឃើញជិះពីទិសខាងលិច ឆ្ពោះទៅទិសខាងកើត កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី១០ សីហា ២០១៣ នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ដោយគេពុំដឹងថា ជារបស់ជនជាតិណានោះទេ ។ 

ម៉ាស៊ីនខ្លែងយន្តនេះមានអ្នកជិះតែម្នាក់ ហើយបានធ្វើឱ្យអ្នកស្រុក និងសមត្ថកិច្ចតាមមើលពីការជិះ ព្រោះតែពុំដែលបានឃើញ ពិសេសសមត្ថកិច្ចបានទាក់ទងគ្នាពីកន្លែងទៅកន្លែងមួយឱ្យតាមមើល ខ្លែងយន្តនេះ ។ អ្នកស្រុកភាគច្រើនថា អាចជារបស់ប្រទេស
ថៃ ។

ទោះជាយ៉ាងណា មកទល់ពេលនេះគ្រប់គ្នាពុំទាន់ទទួលព័ត៌មានជាក់លាក់នៅឡើយទេ ហើយការជិះនោះមានបំណងអ្វី ប៉ុន្តែសមត្ថកិច្ចខ្លះដាក់ការសង្ស័យទៅលើក្រុមអភិវឌ្ឍន៍ផ្លូវ រថភ្លើងដែលតភ្ជាប់ក្នុងអាស៊ាន ៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]