ខេត្តប៉ៃលិន ៖ មានអំពើហិង្សាដោយចេតនាមួយ បានកើតឡើង ដោយសារបុរស២នាក់ ឪពុកក្មេក និងកូនប្រសាជិះម៉ូតូ រអិលចូលដីរបស់គេបន្តិច ស្រាប់តែម្ចាស់ផ្ទះគេមានគ្នា ៤នាក់ មកជេរដៀលរហូតដល់ឈ្លោះប្រកែកគ្នា និងឈានដល់ការវាយតប់បុរសទាំងពីរនេះ បណ្តាលឱ្យឪពុកក្មេករបួសបែកក្បាលផ្នែកខាងឆ្វេង ត្រូវគេដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯបុរសជាកូនរងរបួសជាំ.កនិងក្បាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៩ សីហា ២០១៣ ស្ថិតចំណុចចំការតាសារឿង ហៅតាពត ក្នុងភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។

បុរសរងគ្រោះជាឪពុកក្មេកឈ្មោះឆេង វៃ អាយុ៤២ឆ្នាំ មានស្រុកកំណើតភូមិដំណាក់អំពិត ក្រុងក្រាំងស្ពៀរ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងរបួសបែកក្បាលដេរអស់៩ថ្នេរ ចំណែកកូនប្រសាឈ្មោះឈយ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន រងរបួសជាំ.ក និងក្បាល ។

ជនរងគ្រោះជាកូនប្រសាបានដាក់ពាក្យបណ្តឹង ទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរតាវ៉ៅ ដោយទាមទារឱ្យសងជំងឺចិត្តទឹកប្រាក់ចំនួន៥លានរៀល ។

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]