អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ណែនាំសេវាផ្ដល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថលដោយគោលដៅផ្តល់សេវាចាំបាច់នៅអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ និងបន្តពីនេះ

//s9.kh1.co/05/05542350cd618bb54716ac3fa565f4eb9786c4ed.jpg
សង្គម

 ០១-តុលា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជំងឺកូវីដ១៩បានប៉ះពាល់ដល់ការទទួលបានសេវាសុខភាពដែលមានគុណភាពដោយសារតែការរឹតត្បិតការធ្វើដំណើររបស់មនុស្សដើម្បីការពារការឆ្លងជំងឺកូវីដ១៩

ភ្នំពេញ៖ ជំងឺកូវីដ១៩បានប៉ះពាល់ដល់ការទទួលបានសេវាសុខភាពដែលមានគុណភាពដោយសារតែការរឹតត្បិតការធ្វើដំណើររបស់មនុស្សដើម្បីការពារការឆ្លងជំងឺកូវីដ១៩។ សេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល គឺជាការប្រើប្រាស់បច្ចេកវិទ្យាអនឡាញដើម្បីផ្តល់សេវាការថែទាំសុខភាព និងជាវិធីសាស្រ្តថ្មីដែលអតិថិជនអាចទទួលបានសេវាសុខភាព ជាពិសេសសម្រាប់អ្នកដែលជួបប្រទះបញ្ហារារាំងផ្នែកភូមិសាស្រ្ត ឬបញ្ហារារាំងផ្សេងៗក្នុងការមកទទួលសេវា ក៏ដូចជាការរឹតបណ្តឹងរបស់ក្រសួងសុខាភិបាល។ សេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល គឺជាសេវាដែលលើកទឹកចិត្តដោយក្រសួងសុខាភិបាលក្នុងការអនុវត្តដោយអ្នកផ្តល់សេវាសុខភាពដើម្បីកាត់បន្ថយហានិភ័យសុខភាពនៅអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា

ដោយដឹងពីហានិភ័យបន្ថែមដែលប្រជាជនជួបប្រទះក្នុងការទទួលសេវារំលូតដោយមិនមានសុវត្ថិភាព និងសារៈប្រយោជន៍នៃសេវារំលូតដោយសុវត្ថិភាព អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជានឹងចាប់ផ្តើមអនុវត្តសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ជាពិសេសការរំលូតដោយប្រើឱសថសម្រាប់ប្រជាជនដែលរស់នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល ចាប់ផ្តើមពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជានឹងពិចារណាក្នុងការពង្រីកសេវាបន្ថែម និងទីតាំងផ្សេងទៀតនៅពេលអនាគត។

តាមរយៈសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ស្រ្តីនឹងទទួលការប្រឹក្សាដើម្បីវិភាគលក្ខខណ្ឌសម្រាប់ការទទួលសេវារំលូតដោយឱសថ ហើយប្រសិនបើស្របតាមលក្ខខណ្ឌគ្រប់គ្រាន់ ពួកគាត់នឹងត្រូវបានណែនាំពីវិធីសាស្រ្តក្នុងការប្រើប្រាស់ឱសថរំលូតដោយខ្លួនឯងតាមរយៈអ្នកជំនាញសុខាភិបាល។ បន្ទាប់ពីបានផ្តល់សេវាប្រឹក្សារួចហើយ ឱសថរំលូតដែលមានគុណភាពនឹងត្រូវបានដឹកជញ្ជូនទៅទីតាំងរបស់អតិថិជន។ បន្ថែមពីនេះ អតិថិជនដែលទទួលសេវាឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថលរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា នឹងទទួលបានការប្រឹក្សាពីសេវាពន្យារកំណើត និងត្រូវបានផ្តល់ជូននូវវិធីសាស្រ្តពន្យារកំណើតរយៈពេលខ្លីតាមជម្រើសរបស់គាត់ដែលអាចប្រើប្រាស់ដោយខ្លួនឯងបាន ក៏ដូចជាប័ណ្ណបញ្ចុះតម្លៃសម្រាប់សេវាពន្យារកំណើតរយៈពេលវែងនៅគ្លីនិកម៉ារីស្តូបអន្តរជាតិកម្ពុជា។ អតិថិជននឹងទទួលបានការទូរស័ព្ទតាមដានបន្ទាប់ពីទទួលសេវាដើម្បីពិនិត្យសុខភាព ហើយប្រសិនបើចាំបាច់ នឹងទទួលបានការថែទាំបន្ថែម។

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជានឹងអនុវត្តតាមគោលការណ៍របស់ MSI សកល និងជាតិ ដើម្បីធានាថា សេវារំលូតតាមឱសថទទួលបានសុវត្ថិភាព និងដើម្បីការពារសុវត្ថិភាពដល់អតិថិជន។ ប្រសិនបើអតិថិជនមានសំណួរ ឬការព្រួយបារម្ភណាមួយពីដំណើរការ អ្នកប្រឹក្សារបស់អង្គការម៉ារីស្តូប នឹងផ្តល់ការប្រឹក្សា ឬការណែនាំបន្ថែម។

សម្រាប់ព័ត៌មានបន្ថែមពីសេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល សូមទំនាក់ទំនងមកអង្គការម៉ារីស្តូបតាមរយៈលេខ ០១២ ៩៩៩ ០០២ ឬ ០៩៨ ៩៩៩ ១០២ ឬចូលទៅទំព័រហ្វេសប៊ុកផេកផ្លូវការ Marie Stopes Cambodia ឬចូលទៅគេហទំព័រ www.mariestopes.org.kh

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាអ្នកនាំមុខក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជនៅប្រទេសកម្ពុជា ដែលមានឯកទេសខាងផ្នែករំលូតដោយសុវត្ថិភាព និងពន្យារកំណើត។ អង្គការម៉ារីស្តូបផ្តល់សេវាតាមគ្លីនិកទាំង៧ (សែនសុខ ច្បារអំពៅ តាមខ្មៅ បាត់ដំបង សៀមរាប កំពង់ធំ និងស្វាយរៀង) និងតាមរយៈឆ្មប និងពេទ្យចំនួន១៤០ នៅវិស័យឯកជន។ នៅខែកញ្ញា ឆ្នាំ២០២១ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាចាប់ផ្តើមផ្តល់សេវាផ្តល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថល ដើម្បីធានាថាអតិថិជនបានទទួលលសេវាដែលមានគុណភាព នៅអំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាផ្នែកមួយនៃ MSI Reproductive Choices៕

សម្រាប់សំណួរផ្សេងៗ និងការសម្ភាស៍អ្នកនាំពាក្យ សូមទំនាក់ទំនងទៅ៖

Camille Tijamo, Operations Director

Marie Stopes International Cambodia

អ៊ីម៉ែល៖ [email protected]

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T