អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា អបអរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ

//s9.kh1.co/4e/4ed26799dc19c507d1a3309aa2d0682394f1683d.jpg
សង្គម

 ២៧-មេសា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអបអរសាទរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ

ភ្នំពេញ៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាអបអរសាទរគម្រប់ខួបនៃការបើកដំណើរការគ្លីនិកម៉ារីស្តូបសែនសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាគឺជាស្ថាប័ននាំមុខគេក្នុងការផ្តល់សេវាសុខភាពផ្លូវភេទ និងបន្តពូជដែលមានតម្លៃសមរម្យនៅប្រទេសកម្ពុជា។ នៅចុងឆ្នាំ២០២០ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានបើកគ្លីនិកទី៧នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីបង្កើនភាពងាយស្រួលបងប្អូនប្រជាពលរដ្ឋក្នុងការមកទទួលសេវាសុខភាពផ្លូវភេទនិងបន្តពូជប្រកបដោយគុណភាព និង តម្លៃសមរម្យ។

ដោយមានផ្តល់គ្រប់សេវាសុខភាព រួមទាំងរំលូតដោយសុវត្ថិភាព ពន្យារកំណើត ពិនិត្យ និងព្យាបាលជំងឺកាមរោគ ពិនិត្យកោសិកាមហារីកមាត់ស្បូន គ្រប់គ្រងរដូវ ការថែទាំមុន និងក្រោយសម្រាល គ្លីនិកថ្មីនេះផ្តល់នូវសេវាសុខភាពដែលមានគុណភាពខ្ពស់ មានតម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ។

https://s9.kh1.co/__image/w=650,h=434,q=100/f6/f6da2bde266d387688bc22cdbb8403b4d6897c10.jpg

អ្នកស្រី Ella Nwaokolo ប្រធានប្រចាំប្រទេសអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា៖ 

«គ្លីនិកទីមួយរបស់យើងបានបើកនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៨ ហើយមកដល់ឥឡូវនេះ គឺយើងបានពង្រីកដល់ទៅ៧គ្លីនិក ដែលមាននៅច្បារអំពៅ តាខ្មៅ កំពង់ធំ ស្វាយរៀង សៀមរាប បាត់ដំបង ហើយគ្លីនិកសែនសុខនេះជាគ្លីនិកថ្មីជាងគេរបស់យើង។ យើងគោរពតាមស្តង់ដាចក្រភពអង់គ្លេស ហើយប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យដល់អតិថិជនរបស់យើង។ យើងមានការរំភើបយ៉ាងខ្លាំងក្នុងការពង្រីកគ្លីនិកទៅទីតាំងផ្សេងទៀត»។

អ្នកស្រី Ella Nwaokolo

អ្នកស្រីបានបន្តទៀតថា៖ 

«យើងដឹងថា មានមនុស្សជាច្រើនអាក់ខានមិនបានទទួលសេវាសុខភាពចាំបាច់ដោយសារតែជំងឺកូវីដ១៩។ យើងសូមលើកទឹកចិត្តឱ្យពួកគាត់អញ្ជើញមកគ្លីនិកម៉ារីស្តូបសែនសុខ ឬគ្លីនិកផ្សេងទៀតរបស់យើងដើម្បីទទួលសេវាដែលពួកគេត្រូវការ។ យើងខ្ញុំបើកដំណើរការដោយអនុវត្តតាមវិធានការការពារការចម្លងជំងឺកូវីដ ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩ឱ្យអស់ពីលទ្ធភាពរបស់យើង»។

អ្នកស្រី Ella Nwaokolo
https://s9.kh1.co/__image/w=650,h=390,q=100/e4/e486732b3a213d8d641ab550ccd8e281a0573036.jpg
https://s9.kh1.co/__image/w=650,h=434,q=100/8a/8aa7acb79c43f5555dea48bf23cb7f3b05269c7d.jpg

សូមអញ្ជើញមកគ្លីនិកម៉ារីស្តូបសែនសុខ ឬគ្លីនិកម៉ារីស្តូបផ្សេងទៀត ដោយទំនាក់ទំនងមកយើងតាមរយៈលេខទូរស័ព្ទ ០១២៩៩៩០០២ / ០៩៨៩៩៩១០២ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័ររបស់យើង mariestopes.org.kh៕

https://s9.kh1.co/__image/w=650,h=378,q=100/5b/5b445970de7c384d26790313c8feac9556954128.jpg
https://s9.kh1.co/__image/w=650,h=441,q=100/f8/f8e7d84592ad9e42e555e934b4963f0cd08eed70.jpg
https://s9.kh1.co/__image/w=650,h=390,q=100/72/72e4661dfbbbb99cf93b77f7e9f9ace2be496c91.jpg
https://s9.kh1.co/__image/w=650,h=450,q=100/14/142de2f024e5ce712dca51503301e2fb8c5bf042.jpg
https://s9.kh1.co/__image/w=650,h=415,q=100/e9/e99eb4753e7d8f3be6e9b85296049db11f6bf19f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/b6/b631f0f29a29138b767bd01f7be6c16bb0afc368.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3c/3cc33156a0577cdb66de092f135e5455b595fd95.jpg
https://s9.kh1.co/__image/w=650,h=395,q=100/c8/c885b97be7da494c3bdbd8ea13fd1b753a7a77d2.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

//s9.kh1.co/05/05542350cd618bb54716ac3fa565f4eb9786c4ed.jpg

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ណែនាំសេវាផ្ដល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថលដោយគោលដៅផ្តល់សេវាចាំបាច់នៅអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ និងបន្តពីនេះ

 ០១-តុលា-២០២១ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T