អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖ អបអរពិធីសម្ពោធ​បើកដំណើរការគ្លីនិកម៉ារីស្តូប សាខា​ក្រុង​ប៉ោយ​ប៉ែត!

//s9.kh1.co/2a/2adfe2bcadcc46395e98267a4af8febf007278b8.jpg
សង្គម

 ២៨-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា អបអរសាទរពិធីសម្ភោធ​បើកដំណើរការគ្លីនិកម៉ារីស្តូប សាខា​ក្រុង​ប៉ោយ​ប៉ែត។

ភ្នំពេញ៖ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា អបអរសាទរពិធីសម្ភោធ​បើកដំណើរការគ្លីនិកម៉ារីស្តូប សាខា​ក្រុង​ប៉ោយ​ប៉ែត។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា គឺជាស្ថាប័នឈានមុខគេក្នុង​ការ​ផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាព​បន្តពូជ ​​ដែលមានតម្លៃសមរម្យនៅព្រះរាជាណាចក្រ​កម្ពុជា ក្នុងគោលបំណងលើកកម្ពស់លទ្ធភាពរបស់​ប្រជា​ពលរដ្ឋ​​ក្នុង​ការ​មក​ទទួល​សេវាសុខភាព​ផ្លូវភេទ និងសុខភាពបន្តពូជប្រកបដោយគុណភាព និងតម្លៃសមរម្យ។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ​អនុវត្តតាមស្តង់ដារអន្តរជាតិ ដែលកំណត់អនុវត្ត​នៅ​ក្នុងចក្រភពអង់គ្លេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/20/20690683a4fb4e786357f1308748f023ee36a6f9.jpg

នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាបានប្រារព្ធពិធីសម្ពោធបើក​ដំណើរ​ការ​គ្លីនិកទី៨​ របស់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត។ នេះគឺជាគ្លីនិកផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជដំបូងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាដែលនៅ​ជាប់ព្រំដែនកម្ពុជា-ថៃ។ សេវា​ដែលផ្តល់នៅគ្លីនិកនេះ​រួមមាន ការប្រឹក្សាទូទៅ ពិនិត្យ​ព្យាបាល​រោគស្ត្រី ពិនិត្យ​ព្យាបាលជំងឺកាមរោគ មធ្យោបាយពន្យាកំណើត និងសេវា​រំលូតដោយសុវត្ថិភាព។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ប្តេជ្ញាផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ រក្សាការសម្ងាត់ និងមិនមានការវិនិច្ឆ័យ។

https://s9.kh1.co/__image/w=650,h=434,q=100/8f/8f63e79e6e20f5b5fb31e49e8a7f22d5102606e6.jpg

អ្នកស្រី Ella Nwaokolo នាយិកា​ប្រចាំប្រទេសរបស់​អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា​ បានមានប្រសាសន៍​ ថា៖

«គ្លីនិកទីមួយរបស់យើង បានបើកដំណើរ​ការ​នៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៨ ហើយមកដល់ឥឡូវនេះ យើង​បានពង្រីកដល់ទៅ៨គ្លីនិក ដែលមាននៅច្បារអំពៅ សែន​សុខ​ តាខ្មៅ កំពង់ធំ ស្វាយរៀង សៀមរាប បាត់ដំបង។ ដើម្បីឱ្យការ​ផ្តល់​​សេវាបាន​​ទៅ​មក​ដល់ស្ត្រីនៅក្នុងក្រុងប៉ោយប៉ែត និងស្រុកទាំងឡាយ​នៃខេត្តបន្ទាយមានជ័យ យើងបានសម្រេចចិត្តបើកគ្លីនិកទី​៨​ របស់យើងនៅក្រុងប៉ោយប៉ែត។ យើងគោរពតាម ស្តង់ដារចក្រភពអង់គ្លេស ហើយប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាពខ្ពស់ ក្នុងតម្លៃសមរម្យដល់អតិថិជនរបស់យើង»។

អ្នកស្រីបានបន្តទៀតថា៖

«នាង​ខ្ញុំរីករាយណាស់​​ចំពោះការបើកដំណើរការគ្លីនិកថ្មីនេះ ហើយនាង​ខ្ញុំ​មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំ​ពីការផ្តល់ជូនយ៉ាង​ពិសេស សម្រាប់គ្រប់​អតិថិជន​ដែលមកទទួល​សេវា​នៅគ្លីនិកក្រុង​ប៉ោយប៉ែតរបស់យើង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ពួកគាត់​នឹងទទួលបាន​ការបញ្ចុះតម្លៃពិសេស 100% លើការពិគ្រោះជំងឺរួម​មាន​ ការប្រឹក្សា​ទូទៅ ការប្រឹក្សារោគស្ត្រី និងការប្រឹក្សារៀប​ចំ​ផែនការគ្រួសារ។ ប្រសិនបើ​លោក​អ្នក​ចង់​ទទួល​បាន​ការ​ពិគ្រោះប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ​ សូមធ្វើ​ការ​​កក់​សេវា»។

https://s9.kh1.co/__image/w=650,h=434,q=100/af/af80732c7ba2db73460bd605d11872fa3e1e5afa.jpg

ដើម្បី​កក់​សេវា​នៅ​គ្លីនិកក្រុង​ប៉ោយ​ប៉ែត​ ឬនៅ​គ្លីនិកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា​ផ្សេងទៀត សូម​ទំនាក់ទំនង​តាមរយៈលេខទូរស័ព្ទ ០១២៩៩៩០០២ / ០៩៨៩៩៩១០២ ឬតាម​រយៈតេឡេក្រាម ០៩៣២៤០៨២៣​ ឬចូលទៅទំព័រហ្វេសប៊ុក Marie Stopes Cambodia ឬចូលទៅគេហទំព័ររបស់យើង mariestopes.org.kh

https://s9.kh1.co/__image/w=650,h=434,q=100/7f/7f66b1fbb3c0a273d0e1363a61885dd36a2c5dfe.jpg
https://s9.kh1.co/__image/w=650,h=434,q=100/53/5374afe45dc0b8cdff589921983aa8a6adb964d0.jpg
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/05/05542350cd618bb54716ac3fa565f4eb9786c4ed.jpg

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា ណែនាំសេវាផ្ដល់ឱសថរំលូតតាមរយៈប្រព័ន្ធឌីជីថលដោយគោលដៅផ្តល់សេវាចាំបាច់នៅអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ១៩ និងបន្តពីនេះ

 ០១-តុលា-២០២១ 
 ២ល្ងាច · ៣ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T