ខេត្តស្វាយរៀង ៖ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីតម្នាក់ ដេកស្លាប់យ៉ាងអាណោចអាធ័ម ខណៈមិត្តភក្តិហៅផឹក ហើយកាប់សម្លាប់ប្លន់យកទូរស័ព្ទម៉ាក អាយហ្វូន មួយគ្រឿង និងចិញ្ចៀនពេជ្រ១វង់ តម្លៃប្រមាណជា ១៥០០ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត៦ព្រឹកថ្ងៃទី១០ សីហា ២០១៣ នៅខាងមុខផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង ។

បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះស្រេង ប៉េងស្រឺ ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីតខេត្ត ស្វាយរៀង មានប្រពន្ឋឈ្មោះចិន្តា នី អាយុ២៤ឆ្នាំ ទីលំនៅភូមិកើតហេតុ ។

ស្តី្រជាប្រពន្ឋប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៩យប់ថ្ងៃទី៩ សីហា ២០១៣ ប្តីកំពុងដេកនៅផ្ទះជាមួយប្រពន្ឋកូន ស្រាប់តែមានជនមិនស្គាល់មុខ ទូរស័ព្ទហៅប្តីរបស់នាងឱ្យទៅផឹកស៊ីជាមួយ ។ ពេលប្តីនាងចេញមកក្រៅ ក៏មានមនុស្សជិះម៉ូតូមកដឹកចេញទៅ ហើយនាងបានទូរស័ព្ទហៅប្តីជាច្រើនដង តែមិនលើក រហូតដល់ម៉ោង៣ទៀបភ្លឺទូរស័ព្ទទៅម្តងទៀត លែងចូលបាត់ឈឹងតែម្តង ។

លុះព្រឹកម៉ោងប្រមាណ៦ថ្ងៃទី១០ សីហា ក៏មានអ្នកស្រុកឃើញប្តីនាងដេកនៅមុខផ្ទះ ដោយឃាត.កកាប់សម្លាប់ស្លាប់បាត់ទៅហើយ ៕





បញ្ចូលអត្ថបទ ៖ ចាន់ ធូ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]